ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងការដែលអាមេរិកជប៉ុននិងកូរ៉េខាងត្បូងគ្រោងតភ្ជាប់រ៉ាដាដើម្បីតាមដានមីស៊ីលបាឡេស្ទីករបស់កូរ៉េខាងជើង
2023-05-10 14:50:06cri
Share with:

      តាមការផ្សាយដំណឹងឱ្យដឹងថា អាមេរិកជប៉ុននិងកូរ៉េខាងត្បូងគ្រោងតភ្ជាប់រ៉ាដា  ដើម្បីតាមដានព័ត៌មានទាន់ហេតុការណ៍ដែលពាក់ព័ន្ធនឹងមីស៊ីលបាឡេស្ទីករបស់កូរ៉េខាងជើង។ដៅចំពោះការណីនេះ   លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅពេលឆ្លើយសំណួរក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី៩ខែឧសភាថា  អាមេរិកជប៉ុននិងកូរ៉េខាងត្បូងយកបញ្ហាឧបទ្វីបកូរ៉េធ្វើជាលេស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយោធា  វាគ្មានអំណោយផលដល់ការដោះស្រាយបញ្ហាសេសសល់ពីសង្គ្រាមត្រជាក់ទេ  មានតែបង្កើនហានិភ័យនៃការបដិបក្ខជាក្រុមនៅក្នុងតំបន់។

     លោកWang Wenbinបានកត់សម្គាល់ថា   រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរចិននិងកូរ៉េខាងត្បូងបានឈានដល់គំនិតឯកភាពស្តីពីការដោះស្រាយបញ្ហាប្រព័ន្ធមីស៊ីលTHAADដោយសមរម្យ ដើម្បីមិនធ្វើឱ្យវាក្លាយជាឧបសគ្គដែលប៉ះពាល់ដល់ការអភិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំងពីរ នៅពេលជួបប្រាស្រ័យគ្នានៅទីក្រុងQingdaoកាលពីខែសីហាឆ្នាំ២០២២  សង្ឃឹមភាគីកូរ៉េខាងត្បូងអនុលោមតាមគំនិតឯកភាពរបស់ភាគីទាំងពីរដោយប្រាកដប្រជា  បន្តដោះស្រាយនិងគ្រប់គ្រងបញ្ហានេះដោយសមរម្យបន្ថែមទៀត  ចៀសវាងកុំឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីររងការរំខាននិងការប៉ះពាល់ដែលមិនចាំបាច់៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស