ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនគឺជាស្ពានដែលរួមបញ្ចូលពាណិជ្ជកម្មចិននិងបរទេស
2023-05-10 15:28:57cri
Share with:
ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី ១៣៣ ដែលបានរៀបចំធ្វើនៅកន្លែងផ្ទាល់ឡើងវិញក្រោយពីជំងឺកូវីដ ១៩ បានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ ។ សហគ្រាសដែលចូលរួមពិព័រណ៍នៅកន្លែងផ្ទាល់បានឡើងដល់ ៣ ម៉ឺន ៤ ពាន់សហគ្រាស ហើយទំហំនាំចេញតាមអនឡាញបានឡើងដល់ ៣ពាន់ ៤ រយ ២០ លានដុល្លារអាមេរិក ។ ពិព័រណ៍ទំនិញនាំចេញនាំចូលចិនបាននិងកំពុងបង្ហាញពីភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនដែលបានបំពេញបន្ថែមនូវកម្លាំងរស់រវើកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ ។