ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខួបលើកទី24 នៃការដែលអង្គការណាតូទម្លាក់គ្រាប់បែកទៅលើស្ថានទូតចិនប្រចាំសហព័ន្ធយូហ្គោស្លាវី ក្រសួងការបរទេសចិនអះអាងថា អង្គការណាតូគួរគិតពិចារណាឡើងវិញនូវបទឧក្រិដ្ឋរបស់ខ្លួន
2023-05-09 14:56:09cri
Share with:

ថ្ងៃទី៧ខែឧសភា គឺជាខួបលើកទី២៤នៃការដែលអង្គការណាតូដែលដឹកនាំដោយអាមេរិកបានទម្លាក់គ្រាប់បែកទៅលើស្ថានទូតចិនប្រចាំសហព័ន្ធយូហ្គោស្លាវី ។ ថ្ងៃទី៨ខែឧសភាលោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា នៅថ្ងៃទី៧ខែឧសភាឆ្នាំ១៩៩៩  អង្គការណាតូដែលដឹកនាំដោយអាមេរិកបានទម្លាក់គ្រាប់បែកទៅលើស្ថានទូតចិនប្រចាំសហព័ន្ធយូហ្គោស្លាវីបណ្តាលឱ្យអ្នកសារព័ត៌មានចិន៣នាក់ស្លាប់ និងមន្ត្រីនិងបុគ្គលិកការទូតចិនជាង២០នាក់រងរបួស   ប្រជាជនចិននឹងមិនបំភ្លេចថា ពួកគេបានបូជាឈាមនិងអាយុជីវិតរបស់ខ្លួនដើម្បីការពារការពិតនិងយុត្តិធម៌ហើយ  ក៏ដូចជានឹងមិនបំភ្លេចឧក្រិដ្ឋកម្មយ៉ាងព្រៃផ្សៃរបស់អង្គការណាតូដែលដឹកនាំដោយអាមេរិកនោះឡើយ។

    លោកWangWenbinបានថ្លែងថា  អង្គការណាតូដែលដឹកនាំដោយអាមេរិកគួរគិតពិចារណាឡើងវិញនូវបទឧក្រិដ្ឋរបស់ខ្លួន  លុបបំបាត់ចោលគំនិតសង្គ្រាមត្រជាក់ដែលហួសសម័យ  បញ្ឈប់ការបង្កទំនាស់ក្នុងតំបន់  បញ្ឈប់ការបង្កភាពអបគមន៍និងភាពច្របូកប្របល់  ហើយងាកមកធ្វើការងារជាក់ស្តែងដែលមានអំណោយផលដល់ការជំរុញសន្តិភាពនិងស្ថិរភាពរយៈពេលយូរនៅអឺរ៉ុបនិងពិភពលោក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស