ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសម្តែងការស្វាគមន៍និងអបអរសាទរចំពោះប្រទេសស៊ីរីដែលវិលត្រឡប់ទៅកាន់សម្ព័ន្ធអារ៉ាប់វិញ
2023-05-09 11:24:33cri
Share with:

      កាលពីថ្ងៃទី៧ខែឧសភា សម្ព័ន្ធអារ៉ាប់បានបើកធ្វើសន្និសីទថ្នាក់រដ្ឋមន្រ្តីពិសេសដោយព្រមព្រៀងគ្នាឱ្យប្រទេសស៊ីរីវិលត្រឡប់ទៅកាន់សម្ព័ន្ធអារ៉ាប់វិញ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី៨ខែឧសភាថា ប្រទេសចិនសូមសម្តែងការស្វាគមន៍និងអបអរសាទរចំពោះប្រទេសស៊ីរីដែលវិលត្រឡប់ទៅកាន់សម្ព័ន្ធអារ៉ាប់វិញ ។

លោក Wang Wenbin បានថ្លែងថា “ប្រទេសចិនយល់ឃើញថា ការដែលប្រទេសស៊ីរីវិលត្រឡប់ទៅកាន់សម្ព័ន្ធអារ៉ាប់វិញវាមានអំណោយផលដល់ប្រទេសអារ៉ាប់ក្នុងការបង្កើនសាមគ្គីភាពនិងភាពម្ចាស់ការ មានអំណោយផលដល់ប្រទេសអារ៉ាប់ក្នុងការពន្លឿនការអភិវឌ្ឍនិងការស្តារវិបុលភាព ក៏ដូចជាមានអំណោយផលដល់ការជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់មជ្ឈិបបូព៌ា   ពោលគឺសមស្របនឹងផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រទេសអារ៉ាប់។ ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវការគាំទ្រចំពោះសាមគ្គីភាពនិងភាពម្ចាស់ការរបស់ប្រទេសអារ៉ាប់ គាំទ្រយ៉ាងសកម្មចំពោះការដែលប្រទេសស៊ីរីវិលត្រឡប់ទៅកាន់សម្ព័ន្ធអារ៉ប់វិញ ប្រទេសចិននឹងធ្វើការងារពាក់ព័ន្ធយ៉ាងសកម្មតាមរយៈមធ្យោបាយខ្លួនឯង”។

លោក Wang Wenbin បានឱ្យដឹងទៀតថា តបតាមការអញ្ជើញរបស់លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន លោក Mikdad រដ្ឋមន្រ្តីការបរទេសស៊ីរីនឹងមកបំពញទស្សនកិច្ចនៅប្រទេសចិននាពេលដ៏ខ្លីខាងមុខនេះ ក្នុងនាមជាមិត្តភក្តិដ៏ស្មោះត្រង់នៃប្រទេសស៊ីរីនិងប្រទេសអារ៉ាប់ផ្សេងទៀត ប្រទេសចិនរីករាយក្នុងការមើលឃើញនិងគាំទ្រពិភពប្រទេសអារ៉ាប់សម្រេចសាមគ្គីភាព ហើយចិននឹងបន្តធ្វើការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីសម្រេចបានរឿងនេះ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស