ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របកគំហើញថ្មីបំផុតរបស់អ្នកវិទ្យាសាស្ត្រចិនចំពោះសំណាកដីភពព្រះចន្ទ
2023-05-09 16:55:00cri
Share with:

នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានទទួលបានដំណឹងពីវិទ្យាស្ថានសិក្សាស្រាវជ្រាវរូបសាស្ត្ររបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រចិនឱ្យដឹងថា ឆ្លងតាមរយៈការសិក្សាស្រាវជ្រាវជាប្រព័ន្ធខាងរូបសាស្ត្រចំពោះសំណាកដីរបស់ភពព្រះចន្ទដែលនាំយកមកដោយ យានអវកាសវាស់ស្ទង់ChangE-5  អ្នកវិទ្យាសាស្ត្រចិនបានរកឃើញសារធាតុកញ្ចក់របស់ភពព្រះចន្ទជាច្រើនប្រភេទ និងមានប្រភពខុសគ្នា ។ ប្រការសំខាន់ជាងទៀត គឺក្នុងសំណាកដីរបស់ភពព្រះចន្ទដែលនាំយកមកដោយយានអវកាសវាស់ស្ទង់ChangE-5  បានរកឃើញជាលើកដំបូងនូវជាតិសរសៃកញ្ចក់ ដែលអាចផ្តល់ទីបង្អែកដ៏សំខាន់សម្រាប់ការសាងសង់មូលដ្ឋាននៅភពព្រះចន្ទនៅពេលអនាគត ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស