ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកBarrowទីប្រឹក្សានាយករដ្ឋមន្រ្តីអង់គ្លេសទទួលបន្ទុកកិច្ចការសន្តិសុខ
2023-05-09 10:42:00cri
Share with:

      ថ្ងៃទី៨ខែឧសភា លោកវ៉ាងអ៊ីសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកBarrowទីប្រឹក្សានាយករដ្ឋមន្រ្តីអង់គ្លេសទទួលបន្ទុកកិច្ចការសន្តិសុខតាមការណាត់។

      ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោកវ៉ាងអ៊ីបានលើកឡើងថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងរវាងចិននិងអង់គ្លេស ប្រទេសចិនបានកត់សម្គាល់ឃើញថា ពេលថ្មីៗនេះ ភាគីអង់គ្លេសថ្លែងថា រីករាយគាំពារទំនាក់ទំនងជាមួយប្រទេសចិនដែលប្រកបដោយភាពបើកទូលាយ លក្ខណៈស្ថាបនានិងស្ថិរភាព ដែលបានបង្ហាញពីឆន្ទៈវិជ្ជមានរបស់អង់គ្លេសដែលប្រើក្រសែភ្នែកសត្យានុម័តក្នុងការវាយតម្លៃចំពោះការអភិវឌ្ឍរបស់ចិន។ រំពឹងថា ភាគីទាំងពីរអាចដើរស្របតាមទិសដៅតែមួយ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីររីកចម្រើនទៅកាន់ទិសដៅដ៏ត្រឹមត្រូវក្នុងស្ថានការណ៍ថ្មី។

      លោកវ៉ាងអ៊ីបានសង្កត់ធ្ងន់ថា តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិន នេះជាការពិតនៃប្រវត្តិសាស្រ្ត ហើយក៏ជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិផងដែរ។ ការសម្រេចបាននូវការបង្រួបបង្រួមជាតិដោយសន្តិភាពគឺជាក្តីបំណងរួមរបស់ប្រជាជនចិនចំនួន១ពាន់៤រយលាននាក់និងជនជាតិចិននៅទូទាំងពិភពលោក។រំពឹងថា ភាគីអង់គ្លេសអាចបន្តគោរពគោលការណ៍ចិនតែមួយ គោរពអធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ចិន ប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ក៏ដូចជាគោរពផលប្រយោជន៍ស្នូលរៀងខ្លួន និងបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា

      ជាការឆ្លើយតប លោកBarrowបានថ្លែងថា ភាគីអង់គ្លេសនឹងបន្តអនុវត្តគោលនយោបាយចិនតែមួយ អង់គ្លេសរីករាយរក្សាការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរជាមួយភាគីចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញការបង្កើតទំនាក់ទំនងទ្វេភាគីដែលប្រកបដោយស្ថិរភាព ភាពរឹងមាំនិងចាស់ទុំ ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស