ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិនរីករាយរួមជាមួយប្រទេសអាស៊ីកណ្តាលក្នុងការជំរុញឱ្យទំនាក់ទំនងរវាងគ្នានិងគ្នាឡើងដល់កម្រិតថ្មីថែមទៀត
2023-05-09 10:47:30cri
Share with:

      ថ្ងៃទី៨ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតីភាពក្នុងសន្និសីទសារព័ត៌មានជាប្រចាំ មានអ្នកសារព័ត៌មានលើកឡើងថា យើងខ្ញុំបានចាប់អារម្មណ៍ដល់ថ្ងៃនេះប្រទេសចិនបានផ្សាយព័ត៌មានស្តីពីប្រធានាធិបតីកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្សីគីស្ថាន និងអ៊ូសបេគីស្ថាននឹងបំបេញទស្សនកិច្ចនៅប្រទេសចិន តើអ្នកនាំពាក្យអាចបញ្ជាក់បន្ថែមទៀតនូវរបៀបវារៈនិងការរំពឹងទុករបស់ប្រទេសចិនចំពោះដំណើរទស្សនកិច្ចលើកនេះដែរឬទេ? តើប្រទេសចិនមានការយល់ឃើញយ៉ាងណាចំពោះទំនាក់ទំនងរវាងចិននិងប្រទេសអាស៊ីកណ្តាលទាំង៥នាពេលបច្ចុប្បន្ន?

      លោក Wang Wenbin បានថ្លែងថា តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន ប្រធានាធិបតីកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្សីជីស្ថាន និងអ៊ូបេសគីស្ថាននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន  លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើកិច្ចជំនួបពិភាក្សាជាមួយប្រធានាធិបតីនៃប្រទេសទាំង៤ដោយឡែកពីគ្នា ។ ប្រទេសចិនរីករាយរួមជាមួយប្រទេសអាស៊ីកណ្តាល ចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាឱកាសមួយដើម្បីត្រួសត្រាយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត ជំរុញឱ្យទំនាក់ទំនងរវាងគ្នានិងគ្នាឡើងដល់កម្រិតថ្មីថែមទៀត ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់និងពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស