ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនឹងគ្រោងផែនទីបង្ហាញផ្លូវថ្មីដើម្បីចាប់ដំណើរការនូវយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ
2023-05-09 12:35:16cri
Share with:

    លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងកាលពីថ្ងៃទី ៨ ខែឧសភា ថា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែឧសភាខាងមុខ លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនៅទីក្រុង Xi'an ខេត្ត Shaanxi នៃប្រទេសចិន ។ ប្រមុខរដ្ឋនៃប្រទេសអាស៊ីកណ្តាលទាំង ៥ នឹងអញ្ជើញមកប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ ។ នេះគឺជាសកម្មភាពការទូតសំខាន់ដំបូងបង្អស់ដែលចិនបានរៀបចំនៅឆ្នាំនេះ ហើយក៏ជាលើកទីមួយផងដែរដែលប្រមុខរដ្ឋនៃប្រទេសទាំង ៦ បានបើកធ្វើកិច្ចប្រជុំកំពូលទល់មុខគ្នាចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៣១ ឆ្នាំមក ។ វាមានសារៈសំខាន់ជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិនជាមួយប្រទេសអាស៊ីកណ្តាល ។

    ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ លោកប្រធានរដ្ឋចិន Xi Jinping នឹងថ្លែងសុន្ទរកថាគន្លឹះ ហើយប្រមុខរដ្ឋនៃប្រទេសនានានឹងផ្លាស់ប្តូរមតិយោបល់ស្តីពីកិច្ចកសាងយន្តការចិន-អាស៊ីកណ្តាល កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យព្រមទាំងបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ហើយប្រមុខរដ្ឋនៃប្រទេសនានាក៏នឹងចុះហត្ថលេខាលើឯកសារនយោបាយសំខាន់ផងដែរ ។ ជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមរបស់បណ្តាភាគីនានា កិច្ចប្រជុំកំពូលលើកនេះនឹងគ្រោងផែនទីបង្ហាញផ្លូវថ្មីសម្រាប់ប្រទេសចិននិងអាស៊ីកណ្តាល ចាប់ដំណើរការនូវយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស