ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនប្រកាសថា មន្រ្តីការទូតមួយរូបនៃស្ថានអគ្គកុងស៊ុលកាណាដាប្រចាំនៅទីក្រុងសៀងហៃត្រូវចាត់ទុកជា"បុគ្គលមិនត្រូវបានស្វាគមន៍"
2023-05-09 16:48:53cri
Share with:

    នៅថ្ងៃទី ៩ ខែឧសភា រដ្ឋាភិបាលកាណាដាបានប្រកាសថា មន្រ្តីការទូតមួយរូបនៃស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងតូរ៉ុនតូជា"បុគ្គលមិនត្រូវបានស្វាគមន៍" ។ ប្រទេសចិនបានសម្តែងការថ្កោលទោសយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាចំពោះភាគីកាណាដារួចហើយ ។

    សំដៅចំពោះទង្វើគ្មានហេតុផលរបស់ប្រទេសកាណាដា ប្រទេសចិនបានសម្រេចចិត្តចាត់វិធានការតបតវិញដោយចាត់ទុកលោកស្រី Jennifer Lalonde កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកាណាដាប្រចាំនៅទីក្រុងសៀងហៃជា"បុគ្គលមិនត្រូវបានស្វាគមន៍" ហើយតម្រូវឱ្យលោកស្រីចាកចេញពីប្រទេសចិននៅមុនថ្ងៃទី ១៣ ខែឧសភានេះ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនរក្សាសិទ្ធិធ្វើប្រតិកម្មតបដ៏ចាំបាច់ថែមមួយកម្រិតទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស