ក្នុងអំឡុងពេលឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ១ឧសភា តាមព្រលានយន្តហោះនិងស្ថានីយរថភ្លើងរបស់ប្រទេសចិន គេបានឃើញអ្នកដំណើរចេញចូលមិនដាច់។ មនុស្សណែនណាន់តាន់តាប់នៅតំបន់ទេសចរណ៍ល្បីៗ ភោជនីយដ្ឋានល្បីៗត្រូវតម្រង់ជួររង់ចាំ។ល។ ទីផ្សារចិនបានបង្ហាញសក្តានុពលប្រើប្រាស់យ៉ាងខ្លាំង ដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀត។ ក្នុងអំឡុងពេលឈប់សម្រាកទិវាពលកម្មអន្តរជាតិ ចំនួនទេសចរទូទាំងប្រទេសចិនលើសពី 274លាននាក់ ទំហំប្រាក់ចំណូលខាងវិស័យទេសចរណ៍ក្នុងប្រទេសលើសពី 14.8 រយលានយាន់ប្រាក់ចិន ដែលខ្ពស់ជាងទិន្នន័យក្នុងអំឡុងពេលដូចគ្នានាឆ្នាំ2019។ បរិមាណសរុបនៃការលក់រាយទំនិញប្រើប្រាស់របស់ចិនក្នុងត្រីមាសទី១ឆ្នាំ2023 គឺ 1149 រយលានយាន់ប្រាក់ចិន ជាចុងក្រោយអត្រារួមចំណែកនៃការប្រើប្រាស់ចំពោះកំណើនសេដ្ឋកិច្ចគឺលើសពី 66%។
ការប្រើប្រាស់វាពាក់ព័ន្ធផ្ទាល់ទាំងការអភិវឌ្ឍផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន។ពីដើមឆ្នាំ2023មក គ្រប់ក្រសួង-ស្ថាប័ននិងគ្រប់ទីកន្លែងរបស់ចិនបានរួមគ្នាជំរុញឱ្យស្តារទីផ្សារប្រើប្រាស់ឡើងវិញក្នុងពេលឆាប់ៗ។ ដើម្បីស្វាគមន៍ថ្ងៃទី19ខែឧសភាដែលជាទិវាទេសចរណ៍ចិន កន្លែងជាច្រើនបានចែកចាយប័ណ្ណបញ្ចុះតម្លៃពិសេសនៃវិស័យវប្បធម៌និងទេសចរណ៍ ហើយរៀបចំកម្មវិធីទាក់ទាញអ្នកទេសចរតាមលក្ខណៈពិសេសរៀងៗខ្លួន។ ឧទាហរណ៍ ក្រុងHangzhou ខេត្តZhejiang បានផ្សព្វផ្សាយពីកីឡដ្ឋាននិងផ្សារណាត់ដែលមានធាតុផ្សំនៃការប្រកួតកីឡាអាស៊ី ។ នៅក្រុងZhengding ខេត្តHebei បានផ្តល់សេវាទេសចរណ៍តាមរថភ្លើងតូច ដែលឆ្លងកាត់ព្រៃឈើ ដែលជិះលេងផងភ្លក់ម្ហូបអាហារពិសេសនិងស្វែងយល់ពីសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបីផង។
ការប្រើប្រាស់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករបស់ប្រទេសចិនមានសន្ទុះកាន់តែខ្លាំង បានបង្ហាញយ៉ាងពេញលេញថាភាពធន់ខ្លាំងនៃសេដ្ឋកិច្ចចិន។ ឥឡូវនេះសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងកត្តាអវិជ្ជមានជាច្រើន តម្រូវការក្នុងស្រុករបស់ចិននៅតែខ្លាំង វាជារឿងកម្រមាននិងមានតម្លៃណាស់៕