ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបន្តមានភាពនឹងនរនិងនិន្នាការល្អ ៤ខែដើមឆ្នាំនេះ ការនាំចេញនាំចូលរបស់បរទេសចិនបានកើនឡើង៥.៨%បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំមុន
2023-05-09 15:46:22cri
Share with:

      អគ្គនាយកដ្ឋានគយចិនបានប្រកាសនៅថ្ងៃទី៩ខែឧសភាថា ៤ខែដើមឆ្នាំនេះ ការនាំចេញនាំចូលរបស់ចិនបានកើនឡើង៥.៨%បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបន្តមានភាពនឹងនរនិងនិន្នាការល្អថែមទៀត។

      តាមស្ថិតិរបស់គយបានឱ្យដឹងថា ៤ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ចិនមានចំនួន១៣.៣២ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៥.៨%បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ក្នុងនោះការនាំចេញមានចំនួន៧.៦៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១០.៦% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ឯការនាំចូលមានចំនួន៥.៦៥ទី្រលានយាន់ប្រាក់ចិន បានកើនឡើង០.០២%បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ។

      តាមទិន្នន័យស្ថិតិរបស់អគ្គនាយកដ្ឋានគយចិនបង្ហាញឱ្យដឹងថា ៤ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” មានចំនួន៤.៦១ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៦%បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២២ ។ ជាមួយគ្នានេះដែរ អាស៊ានបានបន្តក្លាយជាដៃគូពាណិជ្ជកម្មធំទី១នៃប្រទេសចិន ទំហំនាំចេញនាំចូលរវាងប្រទេសចិនជាំមួយអាស៊ានមានចំនួន២.០៩ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៣.៩%បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២២ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស