ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា អាមេរិកដាច់ខាតមិនមែនជាគំរូភាពនៃការគោរពសិទ្ធិមនុស្សនោះឡើយ ផ្ទុយទៅវិញគឺជាគំរូនៃការបំផ្លាញសិទ្ធិមនុស្ស
2023-05-09 10:50:23cri
Share with:

      ថ្ងៃទី ៨ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៨ ខែឧសភាថា អាមេរិកដាច់ខាងមិនមែនជាគំរូភាពនៃការគោរពនិងគាំពារសិទ្ធិមនុស្សនោះឡើយ ផ្ទុយទៅវិញគឺជាគំរូនៃការមិនអើពើសិទ្ធិមនុស្សនិងបំផ្លាញសិទ្ធិមនុស្ស ។

      នាពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកជំនាញឯករាជ្យ ឈ្មោះ “ជំរុញយុត្តិធម៌និងសមភាពពូជសាសន៍ក្នុងការអនុវត្តច្បាប់ ” របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបំពេញទស្សនកិច្ចនៅអាមេរិក ហើយបានអំពាវនាវឱ្យអាមេរិកបង្កើនការដេញដោលរកទំនួលខុសត្រូវចំពោះទង្វើពូជសាសន៍និយម និងការរើសអើសពូជសាសន៍ ព្រមទាំងចាត់វិធានការដោះស្រាយភាពជាប់គាំងលើវិស័យសេដ្ឋកិច្ចនិងសង្គមរបស់ពលរដ្ឋដើមកំណើតអាហ្វ្រិក ។

      ទាក់ទិងនឹងរឿងនេះ លោក Wang Wenbin បានថ្លែងថា ការអនុវត្តច្បាប់ដោយកម្លាំងហិង្សានិងការរើសអើងពូជសាសន៍របស់ប៉ូលីសអាមេរិក បានបង្ហាញយ៉ាងពេញលេញពីអាកប្បកិរិយាព្រងើយកន្តើយចំពោះសិទ្ធិរស់រានមានជីវិត និងបញ្ហាធ្ងន់ធ្ងរលើវិស័យពូជសាសន៍និយមដែលដក់ជាប់ក្នុងផ្នត់គំនិតអាមេរិក ។ យើងអំពាវនាវឱ្យអាមេរិកឆ្លើយតបយ៉ាងយកចិត្តទុកដាក់ចំពោះកង្វល់របស់សហគមន៍អន្តរជាតិ គិតពិចារណាឱ្យបានស៊ីជម្រៅនូវកំហុសរបស់ខ្លួន ដូចជាពូជសាសន៍និយម ការរើសអើសពូជសាសន៍និងការប្រើកម្លាំងហិង្សារបស់ប៉ូលីសជាដើម ព្រមនិងបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមលេសសិទ្ធិមនុស្ស តែត្រូវចាត់វិធានការយ៉ាងពិតប្រាកដ ដើម្បីស្វែងរកការពិតជាក់ស្តែងនិងផ្តល់យុត្តិធម៌ជូនដល់អ្នករងគ្រោះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស