ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសលីបង់រិះគន់និងប្រទេសតំបន់អឺរ៉ុបនិងអាមេរិកមួយចំនួនបានរារាំងលីបង់ក្នុងការបញ្ជូនជនភៀសខ្លួនរបស់ស៊ីរីឱ្យត្រឡប់ទៅវិញ
2023-05-09 14:48:45cri
Share with:

       ថ្ងៃទី៧ខែឧសភា   លោកAbdullah Bou Habib រដ្ឋមន្ត្រីការបរទេសលីបង់បានរិះគន់ចំពោះប្រទេសតំបន់អឺរ៉ុបនិងអាមេរិកមួយចំនួនដែលបានរារាំងលីបង់ក្នុងការបញ្ជូនជនភៀសខ្លួនរបស់ស៊ីរីឱ្យត្រឡប់ទៅវិញដែលបណ្តាលឱ្យលីបង់រងបន្ទុកធ្ងន់ដែលពិបាករ៉ាប់រងបាន។

       តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់ឱ្យដឹងថា   លោកHabibបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា  ការដែលលីបង់ទទួលយកជនភៀសខ្លួនស៊ីរីដ៏ច្រើនសន្ធឹកឱ្យស្នាក់នៅ វាបង្កជាបន្ទុកខាងហិរញ្ញវត្ថុដ៏ធំសម្បើមដែលលើសពីជំនួយរបស់សហគមន៍អន្តរជាតិយ៉ាងច្រើន  ដែលបង្កជាការគំរាមកំហែងយ៉ាងខ្លាំងដល់លីបង់។ លោកបានថ្លែងទៀតថា តាមការវាយតម្លៃនៃធនាគារពិភពលោកក្នុងឆ្នាំ២០១៣  ដើម្បីទទួលយកជនភៀសខ្លួនស៊ីរីឱ្យស្នាក់នៅ ប្រទេសលីបង់ត្រូវចំណាយប្រហែល៣ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ  ហើយបច្ចុប្បន្នការចំណាយនេះ  ប្រហែលដល់ទៅ៦ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

      លោកHabibបានលើកឡើងថា ប្រទេសតំបន់អឺរ៉ុបនិងអាមេរិកមួយចំនួនមានការព្រួយបារម្ភថា   បន្ទាប់ពីជនភៀសខ្លួនស៊ីរីត្រូវបញ្ជូនឱ្យត្រឡប់ទៅវិញ  ពួកគេប្រហែលនឹងភៀសខ្លួននៅប្រទេសដទៃទៀត  ដូច្នេះ បានជារារាំងការងាររបស់លីបង់ក្នុងការបញ្ជូនជនភៀសខ្លួនស៊ីរីឱ្យត្រឡប់ទៅវិញ។ លោកសង្ឃឹមថា  សហគមន៍អន្តរជាតិនឹងធ្វើការឆ្លើយតបវិជ្ជមានចំពោះសំណើររបស់លីបង់ក្នុងការបញ្ជូនជនភៀសខ្លួនស៊ីរីឱ្យត្រឡប់ទៅវិញ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស