ការអានសៀវភៅជាទម្លាប់ល្អក្នុងក្រុមគ្រួសារប្រជាជតិចិនដែលត្រូវបានបន្តវេនពីបុរាណរហូតដល់បច្ចុប្បន្ន ។ប៉ុន្មានឆ្នាំកន្លងមកនេះក្រោមការតាមដានយកចិត្តទុកដាក់និងការជំរុញរបស់លោក Xi Jinping ប្រធានរដ្ឋចិន ការដែលមហាជនសុទ្ធតែចូលរួមការអានសៀវភៅបានក្លាយជាយុទ្ធសាស្ត្រជាតិចិន។ ប្រទេសចិនឥឡូវមានបណ្ណល័យសាធារណៈចំនួនជាង៣៣០០ កន្លែង មានបណ្ណាគារចំនួនជាង១សែនកន្លែង និងផ្ទះអំណានតាមភូមិចំនួន៥សែន៨ម៉ឺន៧ពាន់កន្លែង។
ក្នុងបណ្ណាល័យឆ្លាតវៃមួយរបស់ក្រុងHangzhou អ្នកក្រុងកំពុងអានសៀវភៅជាមួយកូន។ ប្រធានបណ្ណាល័យបានប្រាប់ថា ជាមធ្យមមានមនុស្សប្រហែល៥រយដល់ ៦រយនាក់ មកទីនេះដើម្បីខ្ចីសៀវភៅឬអានសៀវភៅ។ យើងបិទទ្វារនៅម៉ោង៨កន្លះយប់ តែមានប្រិយមិត្តអ្នកអានខ្លះនៅមិនចង់ត្រឡប់ទៅវិញក៏ប្ដូរទៅបណ្ណាល័យបើក២៤ម៉ោងដែលស្ថិតនៅក្បែរនោះដើម្បីអានបន្តទៀត។
ក្រោមការអំពាវនាវរបស់លោក Xi Jinping ប៉ុន្មានឆ្នាំកន្លងមកនេះគ្រប់កន្លែងនៅប្រទេសចិនបានរៀបចំកម្មវិធីអានសៀវភៅជាសាធារណៈយ៉ាងសកម្ម។
កាលពីខែសីហាឆ្នាំ២០២២ បណ្ណាគារ បណ្ណាល័យ សាលមន្ទីរវប្បធម៌ បន្ទប់អំណានជនបទរបស់ខេត្តក្វាំងតុងបានរួមគ្នារៀបចំសកម្មភាពអំណាន។
កាលពីខែវិច្ឆិការឆ្នាំ២០២២ ពិព័រណ៌សៀវភៅសៀងហៃបានចូលដល់ខួបលើកទី១៨ឆ្នាំ។
កាលពីខែកុម្ភៈឆ្នាំ២០២៣ កម្មវិធីអានសៀវភៅប៉េកាំងលើកទី១២បានសម្ពោធបើក។ល។