ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្ព័ន្ធអារ៉ាប់សម្រេចចិត្តថានឹងបង្កើតក្រុមទំនាក់ទំនងថ្នាក់រដ្ឋមន្រ្តី ដើម្បីឆ្លើយតបនឹងវិបត្តិស៊ូដង់
2023-05-09 10:41:11cri
Share with:

      ថ្ងៃទី៧ខែឧសភា ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់បានអនុម័តលើសេចក្តីសម្រេចចិត្ត ដោយសម្រេចថា នឹងបង្កើតក្រុមទំនាក់ទំនងថ្នាក់រដ្ឋមន្រ្តី ដើម្បីធ្វើការប្រាស្រ័យទាក់ទងជាមួយភាគីនានានៃប្រទេសស៊ូដង់និងប្រទេសដែលមានកម្លាំងឥទ្ធិពលខ្លាំង ក្នុងន័យដោះស្រាយវិបត្តិស៊ូដង់។

      សម្ព័ន្ធអារ៉ាប់បានចេញផ្សាយសេចក្តីថ្លែងការណ៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា យោងតាមសេចក្តីសម្រេចចិត្តនេះ សមាជិកនៃក្រុមទំនាក់ទំនងគឺបូករួមទាំងតំណាងមកពីអារ៉ាប៊ីសាអូឌីត អេហ៊្សីបនិងសម្ព័ន្ធអារ៉ាប់។ ក្រុមទំនាក់ទំនងនឹងធ្វើការប្រាស្រ័យទាក់ទងជាមួយភាគីនានានៃប្រទេសស៊ូដង់ ប្រទេសដែលមានកម្លាំងឥទ្ធិពលខ្លាំងក្នុងតំបន់និងលើផ្ទៃអន្តរជាតិ ព្រមនិងអង្គការអន្តរជាតិពាក់ព័ន្ធ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការឈប់បាញ់គ្នាប្រកបដោយនិរន្តរភាពនិងគ្រប់ជ្រុងជ្រោយនៅប្រទេសស៊ូដង់ ក៏ដូចជាដោះស្រាយវិបត្តិតាមវិធីសាស្រ្តដែលសមស្របនឹងការរំពឹងទុករបស់ប្រជាជនស៊ូដង់ចំពោះស្ថិរភាពនិងសន្តិសុខ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស