ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរំពឹងទុកថា ប្រទេសពាក់ព័ន្ធកុំដើរតាមផ្លូវខុសឆ្គងកាន់តែឆ្ងាយទៅៗ
2023-05-09 10:49:39cri
Share with:

      ថ្ងៃទី៨ ខែឧសភា ខណៈពេលឆ្លើយតបនឹងសំណួរអំពីកិច្ចជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុននិងកូរ៉េខាងត្បូង លោក Wang Wenbing អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា សង្ឃឹមប្រទេសពាក់ព័ន្ធកុំដើរតាមផ្លូវខុសឆ្គងកាន់តែឆ្ងាយទៅៗ ។

      លោក Wang Wenbing បានលើកឡើងថា ដើមចមនិងរឿងរ៉ាវនៃបញ្ហាឧបទ្វីបកូរ៉េ គឺច្បាស់លាស់ណាស់ ។ ទង្វើគប់គិតគ្នាបង្កើតជាក្រុម និងធ្វើបដិបក្ខជាក្រុម គឺគ្មានច្រកចេញទេ ។ បណ្តាភាគីនានាគួរតែប្រកាន់ខ្ជាប់ទិសដៅដោះស្រាយបញ្ហាតាមវិធីនយោបាយ និងខិតខំប្រឹងប្រែងដោះស្រាយកង្វល់សមហេតុផលរៀងខ្លួនដោយមានតុល្យភាព ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៃឧបទ្វីបកូរ៉េ ។

      លោក Wang Wenbing បានសង្កត់ធ្ងន់ថា បញ្ហាចាត់ចែងទឹកសំណល់វិទ្យុសកម្មនៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima វាពាក់ព័ន្ធដល់បរិស្ថានសមុទ្រនិងសុខភាពមហាជននៅទូទាំងពិភពលោក នេះមិនមែនជារឿងផ្ទាល់ខ្លួនរបស់ជប៉ុនទេ ហេតុនេះគួរតែសុំមតិយោគបល់យ៉ាងពេញលេញពីបណ្តាភាគីនានាដែលត្រូវរងផលប៉ះពាល់ ក្នុងនោះក៏បូករួមទាំងប្រទេសជិតខាងផងដែរ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស