ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុការណ៍រថយន្តបុកអ្នកដំណើរដែលឈររង់ចាំនៅចំណតឡានក្រុងដែលកើតឡើងនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់និង១២នាក់រងរបួស
2023-05-08 10:23:19cri
Share with:

កាលពីថ្ងៃទី៧ខែឧសភា អាជ្ញាធរប៉ូលីសនិងទីភ្នាក់ងារពន្លត់អគ្គិភ័យនៃក្រុង Brownsville ដែលជាទីក្រុងតាមព្រំដែននៃរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានថ្លែងថា នៅព្រឹកថ្ងៃដដែល រថយន្តមួយគ្រឿងបានបើកបំបុកហ្វូងមនុស្សដែលរង់ចាំឡានក្រុងនៅចំណតឡានក្រុងមួយ បណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និង១២នាក់រងរបួស ។ តៃកុងឡានបានត្រូវចាប់ខ្លួនហើយ ។

ទីភ្នាក់ងារពន្លត់អគ្គិភ័យនៃក្រុងនេះបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា អ្នករងរបួសចំនួន១១នាក់បានត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ ឯអ្នករងរបួសម្នាក់ទៀតគឺត្រូវឧទ្ធម្ភាគចក្រដឹកទៅដល់មន្ទីរពេទ្យមួយនៅទីក្រុងក្បែរនោះ ។

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា អ្នកបើកបរជាបុរសម្នាក់ ក៏រងរបួសក្នុងហេតុការណ៍នេះដែរ បច្ចុប្បន្ននេះ បុរសនេះត្រូវបានប៉ូលីសចាប់ខ្លួននិងទទួលការធ្វើតេស្តជាតិអាកុលនិងគ្រឿងញៀនរួចហើយ ។ ការស៊ើបអង្កេតជាជំហានដំបូងរបស់អាជ្ញាធរប៉ូលិសសម្គាល់ឃើញថា បុរសនេះប្រហែលបើកឡានបំបុកដោយចេតនា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស