ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកព្រមានថា វិបតិ្តបំណុលប្រហែលនឹងបណ្តាលឱ្យកើតមានវិបតិ្តធម្មនុញ្ញនិងនយោបាយ ហើយក៏នឹងធ្វើឱ្យអសោចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលផងដែរ
2023-05-08 11:09:04cri
Share with:

      តាមដំណឹងដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ  និងវេបសាយ «កាសែត The Hill» ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឱ្យដឹងថា នៅថ្ងៃដដែល លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុអាមេរិកបានបញ្ចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា បើសិនជារដ្ឋសភាអាមេរិកគ្មានចំណាត់ការដើម្បីដាក់កំហិតទៅលើកម្រិតអតិបរមានៃប័ណ្ណបំណុលទេ នោះប្រហែលនឹងបណ្តាលឱ្យកើតមានវិបតិ្តធម្មនុញ្ញនិងនយោបាយ  ហើយក៏នឹងធ្វើឱ្យអសោចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលអាមេរិកទៀតផង ។

     លោកស្រី Yellen បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ថា ការអនុញ្ញាតឱ្យដាក់ចេញប័ណ្ណបំណុលជាការងារនិងសិទ្ធិអំណាចរបស់រដ្ឋសភា  រដ្ឋសភាគួរតែបំពេញភារកិច្ចនិងលើកកម្ពស់ការដាក់កំហិតចំពោះកម្រិតអតិបរមានៃប័ណ្ណបំណុល ព្រោះក្រៅពីនេះ គ្មានមធ្យោបាយណាអាចការពារហិរញ្ញវត្ថុអាមេរិកឡើយ បច្ចុប្បន្ននេះ រដ្ឋាភិបាលមិនត្រូវពិចារណាពីការដាក់ចេញប័ណ្ណបំណុលដោយមិនបាច់ឆ្លងរដ្ឋសភាឬអត់នោះទេ ពីព្រោះនេះជាវិបតិ្តធម្មនុញ្ញនិងនយោបាយមួយលើក ។

      បក្សសាធារណរដ្ឋរំពឹងទុកថា សេតវិមានអាចយល់ព្រមកាត់បន្ថយចំណាយ ដើម្បីជាថ្នូរឱ្យពួកគេគាំទ្រការលើកកម្ពស់ការដាក់កំហិតចំពោះកម្រិតអតិបរមានៃប័ណ្ណបំណុល ។ ប៉ុន្តែសេតវិមានបានប្រកាសយ៉ាងច្បាស់ថា គួរតែលើកកម្ពស់ការដាក់កំហិតចំពោះកម្រិតអតិបរមានៃប័ណ្ណបំណុលដោយគ្មានល័ក្ខខ័ណ្ឌ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស