នៅឆ្នាំ ២០១៤ នាងChen Liu ដែលកើតក្នុងទសវត្សរ៍ឆ្នាំ ៩០នៃសតវត្សរ៍ទី២០ បានលាឈប់ពីការងារនៅក្រុមហ៊ុនពាណិជ្ជកម្មបរទេសដ៏ធំមួយ ហើយត្រឡប់ទៅស្រុកកំណើតរបស់គាត់គឺភ្នំ Tianmu ក្នុងខេត្ត Zhejiangវិញ ដើម្បីបើកក្រុមហ៊ុនផ្ទាល់ខ្លួន ពោលគឺបង្កើតអាជីពជាអ្នកចិញ្ចឹមគោ។ ចាប់តាំងពីការធ្វើអាជីវកម្មមក នាងChen Liuបានកែលម្អបច្ចេកទេសចិញ្ចឹមសត្វជាបន្តបន្ទាប់ ផ្លាស់ប្តូររូបមន្តនៃការលក់ដូរ សិក្សាស្រាវជ្រាវនិងបង្កើតផលិតផលធ្វើពីសាច់គោ។ល។ នាងបានជំរុញកសិករក្នុងស្រុកមួយចំនួនធំឱ្យដើរលើផ្លូវឆ្ពោះទៅរកភាពរុងរឿងដោយជោគជ័យ៕