ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល
2023-05-08 11:25:02cri
Share with:

    ពេលថ្មីៗកន្លងទៅនេះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនឹងប្រារព្ធឡើងនៅទីក្រុង Xi'an ខេត្ត Shaanxi នៃប្រទេសចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែឧសភាខាងមុខ ។ លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលនេះ ។ លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Sadyr Nurgozhoevich Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន លោក Serdar Berdimuhamedov ប្រធានាធិបតីតួមេនីស្ថាននិងលោក Shavkat Miromonovich Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាននឹងចូលរួមកិច្ចប្រជុំតាមការអញ្ជើញ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស