ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសធ្វើតេស្តដែលអាចប្រើប្រាស់ច្រើនដងរបស់ចិនបានចុះចតលើផែនដីដោយជោគជ័យ
2023-05-08 10:50:13cri
Share with:

បន្ទាប់ពីហោះហើរតាមគន្លងតារាវិថីអស់រយៈពេល២៧៦ថ្ងៃ យានអវកាសធ្វើតេស្តដែលអាចប្រើប្រាស់ច្រើនដងដែលប្រទេសចិនបាញ់បង្ហោះដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុង Jiuquan បានត្រឡប់មកទីតាំងចុះចតលើផែនដីវិញតាមការកំណត់ដោយជោគជ័យនៅថ្ងៃទី៨ខែឧសភា ។ ភាពជោគជ័យយ៉ាងគាប់ប្រសើរនៃការធ្វើពិសោធន៍លើកនេះ ជាសញ្ញាកត់សម្គាល់ថា ការសិក្សាស្រាវជ្រាវអំពីបច្ចេកទេសនៃយានអវកាសដែលអាចប្រើប្រាស់ច្រើនដងរបស់ចិនទទួលបានសមិទ្ធផលថ្មីដ៏សំខាន់ នៅថ្ងៃអនាគតនឹងអាចផ្តល់វិធីទៅមកដែលកាន់តែងាយស្រួលនិងចំណាយប្រាក់តិចក្នុងការប្រើប្រាស់លំហអវកាសដោយសន្តិភាព ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស