ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិន្នន័យចរាចរណ៍ទំនិញជាច្រើនបានបញ្ចេញនូវសញ្ញាវិជ្ជមាន ភាពរស់រវើកនៃចរាចរណ៍ទំនិញបានស្តារឡើងវិញជាសន្សឹមៗ
2023-05-08 10:30:33cri
Share with:

      សមាគមចរាចរណ៍ទំនិញនិងការបញ្ជាទិញនៃប្រទេសចិនបានអះអាងកាលពីថ្ងៃទី៦ខែឧសភាថា ឆ្នាំ២០២២ ទំហំសរុបនៃចរាចរណ៍ទំនិញក្នុងសង្គមចិនបានឡើងដល់៣៤៧,៦ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង៣,៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំទីផ្សារចរាចរណ៍ទំនិញនៃប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី១លើពិភពលោកក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា។ ពេលថ្មីៗកន្លងទៅនេះ ទិន្នន័យពាក់ព័ន្ធនៃមុខរបរចរាចរណ៍ទំនិញជាច្រើនបានបញ្ចេញសញ្ញាវិជ្ជមាន ភាពរស់រវើកនៃចរាចរណ៍ទំនិញបានស្តារឡើងវិញជាសន្សឹមៗ ហើយមូលដ្ឋានដែលមានភាពល្អប្រសើរជាទូទៅត្រូវបានបន្តពង្រឹងថែមមួយកម្រិតទៀត។

      គួររំលឹកថា ក្រោមការជំរុញនៃការស្តារការប្រើប្រាស់ក្នុងស្រុកឡើងវិញ សន្ទស្សន៍ចរាចរណ៍ទំនិញនៃធុរកិច្ចអេឡិចត្រូនិកក៏បានលេចចេញនិន្នាការកើនឡើងជាបន្តបន្ទាប់ផងដែរ។ នៅខែមេសា សន្ទស្សន៍ចរាចរណ៍ទំនិញនៃធុរកិច្ចអេឡិចត្រូនិកប្រទេសចិនគឺ១០៩ ដែលកើនឡើង០,៧បើប្រៀធៀបនឹងខែមីនា៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស