ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស៊ីរីនឹងវិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ
2023-05-08 11:13:52cri
Share with:

    កាលពីថ្ងៃទី ៧ ខែឧសភា សម្ព័ន្ធអារ៉ាប់បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថា សម្ព័ន្ធអារ៉ាប់បានសម្រេចចិត្តក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសដែលធ្វើឡើងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបនាថ្ងៃដដែលនោះដោយបានឯកភាពផ្តល់និតីសម្បទាជារដ្ឋសមាជិកឡើងវិញចំពោះស៊ីរី ។

    រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ដែលចូលរួមកិច្ចប្រជុំនេះបានឯកភាពគ្នាថា ចាំបាច់ត្រូវបន្តធ្វើកិច្ចខិតខំប្រឹងប្រែង"ដើម្បីជួយស៊ីរីឱ្យចេញផុតពីវិបត្តិ" ។ រដ្ឋមន្ត្រីការបរទេសទាំងឡាយបានរំលឹកឡើងវិញនូវ"ពាក្យសន្យារបស់ខ្លួនចំពោះការគាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដី ស្ថិរភាពនិងភាពពេញលេញក្នុងតំបន់របស់ស៊ីរីដោយអនុលោមតាមធម្មនុញ្ញនិងគោលការណ៍នៃសម្ព័ន្ធអារ៉ាប់ "។

    លើសពីនេះទៅទៀត កិច្ចប្រជុំនេះក៏បានឯកភាពបង្កើតគណៈកម្មាធិការថ្នាក់រដ្ឋមន្ត្រីមួយដែលបង្កើតឡើងដោយហ្ស៊កដានី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ លីបង់ អេហ្ស៊ីបនិងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ដើម្បីបន្តធ្វើ"កិច្ចសន្ទនាដោយផ្ទាល់ជាមួយរដ្ឋាភិបាលស៊ីរី ក្នុងន័យឈានដល់ផែនការនយោបាយសម្រាប់ដោះស្រាយវិបត្តិស៊ីរីដោយគ្រប់ជ្រុងជ្រោយ ៕"

អ្នកបកប្រែ:魏伟
ប្លុកពិសេស