ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និស្សិតកម្ពុជាដែលចូលរួមការប្រកួតកម្មវិធី “ស្ពានភាសាចិន”បានបង្ហាញទេពកោសល្យដ៏ឆ្នើម ៖ អ្នកបន្តវេននៃចំណងមិត្តភាពរវាងកម្ពុជានិងចិនក្នុងយុគសម័យថ្មី
2023-05-08 10:26:54cri
Share with:

      ថ្ងៃទី៧ ខែឧសភា តាមម៉ោងក្នុងតំបន់ ការប្រកួតនៃវគ្គផ្តាច់ព្រ័ត្រកម្មវិធី “ស្ពានភាសាចិន” ពិភពលោកលើកទី២២ សម្រាប់ថ្នាក់ឧត្តមសិក្សាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើនៅក្រុងភ្នំពេញ ។ ពេលមុននេះ បេក្ខជនចំនួន៥២រូបដែលមកពីសាលាឧត្តមសិក្សាជាង១០ ដូចជាសកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានឧស្សាហកម្មនិងពាណិជ្ជកម្មខេត្តព្រះសីហនុ និងសកលវិទ្យាល័យបចេ្ចកវិទ្យានៃសមាគមខ្មែរចិននៅកម្ពុជាជាដើម បានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងនោះមានបេក្ខជន១០នាក់បានចូលដល់វគ្គផ្តាច់ព្រ័ត្រ ។

      លោក Chang Jian ទីប្រឹក្សាថ្នាក់កុងស៊ុលនៃស្ថានទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា រំពឹងទុកនិស្សិតទាំងឡាយអាចក្តាប់ជាប់ឱកាសឱ្យបានល្អ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីធ្វើជាបេសកជននៃការផ្លាស់ប្តូររវាងចិននិងកម្ពុជា ជាអ្នកបន្តវេននៃចំណងមិត្តភាពរវាងចិននិងកម្ពុជា ក៏ដូចជាអ្នកស្ថាបនានៃសហគមន៍រួមជោគវាសនាចិន-កម្ពុជាផងដែរ ។

លោក Wang Feng ប្រធានភាគីចិននៃវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ឆ្លងតាមរយៈការវិវឌ្ឍរីកចម្រើនជាង២០ឆ្នាំ ការប្រកួត  “ស្ពានភាសាចិន” បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ឱ្យយុវជននៃបណ្តាប្រទេសនានារៀនសូត្រភាសាចិន និងយល់ដឹងពីប្រទេសចិន ហើយក៏បានក្លាយជាសកម្មភាពដ៏សំខាន់នៃការផ្លាស់ប្តូរវប្បធម៌អន្តរជាតិផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស