ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសដឹកទំនិញTianzhou-6និងរ៉ុក្កែតដឹកជញ្ជូនLong March-7 Y7ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងបាញ់បង្ហោះ នឹងជ្រើសរើសពេលវេលាសមស្របនាពេលខាងមុខដើម្បីបាញ់បង្ហោះ
2023-05-08 10:12:31cri
Share with:

      ព្រឹកថ្ងៃទី៧ខែឧសភា យានអវកាសដឹកទំនិញTianzhou-6និងរ៉ុក្កែតដឹកជញ្ជូន  Long March-7 Y7ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងបាញ់បង្ហោះ។ បច្ចុប្បន្ននេះ សំណង់និងបរិក្ខារនៃទីលានបាញ់បង្ហោះយានអវកាសដែលស្ថិតនៅក្រុងWen Chang ខេត្តហៃណាន ប្រទេសចិនមានសភាពល្អប្រសើរ តាមការគ្រោងទុក បន្ទាប់មកនឹងធ្វើការងារត្រួតពិនិត្យនិងធ្វើតេស្តចម្រុះមុនពេលបាញ់បង្ហោះ ហើយជ្រើសរើសពេលវេលាសមស្របនាពេលខាងមុខ ដើម្បីបាញ់បង្ហោះ។

      តាមផែនការ យានអវកាសដឹកទំនិញTianzhou-6នឹងត្រូវបាញ់បង្ហោះនៅដើមខែឧសភានេះ ដើម្បីដឹកជញ្ជូនសម្ភារៈដូចជាសម្លៀកបំពាក់ ចំណីអាហារ ទឹកផឹកនិងបរិក្ខារពិសោធន៍ដែលអវកាសយានិកត្រូវការទៅកាន់ស្ថានីយអវកាស៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស