ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននៃប្រទេសស៊ែប៊ីនិងចិនរំលឹកវិញ្ញាណក្ខន្ធវីរជនដែលបានពលីជីវិតក្នុងហេតុការណ៍ដែលស្ថានទូតចិនប្រចាំនៅសហព័ន្ធយូហ្គោស្លាវីរងការទម្លាក់គ្រាប់បែក
2023-05-08 11:14:36cri
Share with:

    កាលពីថ្ងៃទី ៧ ខែឧសភា នៅទីតាំងចាស់នៃស្ថានទូតចិនប្រចាំនៅសហព័ន្ធយូហ្គោស្លាវីដែលស្ថិតនៅទីក្រុង Belgrade ប្រទេសស៊ែប៊ី មនុស្សម្នាបានកាន់កម្រងផ្កាដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ ។

    មន្ត្រីរដ្ឋាភិបាលនិងប្រជាពលរដ្ឋស៊ែប៊ី បុគ្គលិកការងារនៃស្ថានទូតចិនប្រចាំនៅស៊ែប៊ីព្រមទាំងតំណាងនៃសហគ្រាសទុនចិន អាណិកជនចិននិងជនជាតិចិនសញ្ជាតិបរទេសបានធ្វើដំណើរទៅកាន់ទីតាំងចាស់នៃស្ថានទូតចិនប្រចាំនៅសហព័ន្ធយូហ្គោស្លាវីដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរជនបីរូប គឺ លោកស្រី Shao Yunhuan លោក Xu Xinghu និងអ្នកនាង Zhu Ying ដែលបានពលីជីវិតក្នុងហេតុការណ៍ដែលស្ថានទូតចិនរងការទម្លាក់គ្រាប់បែកកាលពីឆ្នាំ ១៩៩៩ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស