ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកអភិរក្សភ្នំទឹកកក
2023-05-08 15:26:02cri
Share with:

លោកWang Feiteng កើតក្នុងទសវត្សរ៍ឆ្នាំ80នៃសតវត្សរ៍២០ គឺជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីប្រភពធនធានបរិស្ថានអេកូឡូស៊ីនៅតំបន់ភាគពាយ័ព្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ នៅខែសីហា ឆ្នាំ២០២០ លោក Wang Feiteng បានដឹកនាំក្រុមការងាររបស់ខ្លួនឡើងដល់ភ្នំទឹកកក Dagu ដើម្បីធ្វើការពិសោធន៍ "ដណ្តប់ភួយ" ចំពោះផ្ទាំងទឹកកក។ ពួកគេបានគ្របដណ្តប់ស្រទាប់នៃសម្ភារៈអ៊ីសូឡង់និងចំណាំងផ្លាតនៅផ្ទៃនៃផ្ទាំងទឹកកក ។ យោងតាមការប្រៀបធៀបនៃទិន្នន័យ គេបានរកឃើញថា ល្បឿនរលាយនៃផ្ទាំងទឹកកកដែល "ត្រូវគ្របដណ្តប់ដោយភួយ" គឺយឺតខ្លាំង។ បច្ចុប្បន្ន ការងារនេះកំពុងបន្ត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស