ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមសង្គមស៊ីវិលជាច្រើននៃប្រទេសកូរ៉េខាងត្បូងប្រឆាំងតវ៉ាចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅកូរ៉េខាងត្បូង
2023-05-08 10:56:58cri
Share with:

      ថ្ងៃទី៧ខែឧសភា   ក្រុមសង្គមស៊ីវិលជាច្រើននៃប្រទេសកូរ៉េខាងត្បូងបានធ្វើការជួបជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីសម្តែងការតវ៉ាចំពោះដំណើរទស្សនកិច្ចរបស់លោកFumioKishidaនាយករដ្ឋមន្ត្រីជប៉ុននៅកូរ៉េខាងត្បូង ហើយទាមទារឱ្យរដ្ឋាភិបាលជប៉ុនធ្វើការសុំទោសដោយស្មោះអំពីបញ្ហាកេណ្ឌកម្លាំងពលកម្មដោយបង្ខំនិងមួលបង្កាច់ប្រវត្តិសាស្ត្រជាដើម។

      នៅកន្លែងជួបជុំដែលស្ថិតនៅមុខទីស្តីការប្រធានាធិបតីកូរ៉េខាងត្បូង  មហាជនបានលើកពាក្យស្លោកបញ្ឈប់ការបង្កើតសម្ព័ន្ធភាពកូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបញ្ឈប់ការទូតដ៏អាម៉ាស់ជាមួយជប៉ុនដកផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រវិញភ្លាមជាដើម ។ មហាជនបានទាមទារឱ្យរដ្ឋាភិបាលជប៉ុនធ្វើការសុំទោសនិងសងជំងឺចិត្តចំពោះការធ្វើអាណានិគមក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២   អំពាវនាវយ៉ាងខ្លាំងក្លាឱ្យបញ្ឈប់ការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងភាគីទាំង៣កូរ៉េខាងត្បូងអាមេរិកនិងជប៉ុន  ដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន។

      គួរបញ្ជាក់ថា នៅថ្ងៃទី៧ខែឧសភា  លោកFumioKishidaនាយករដ្ឋមន្ត្រីជប៉ុនបានទៅដល់កូរ៉េខាងត្បូង ដើម្បីធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ។ មុនដំណើរទស្សនកិច្ចរបស់លោកFumioKishidaមួយថ្ងៃ  មានពលរដ្ឋកូរ៉េខាងត្បូងប្រហែល៥ពាន់នាក់បានធ្វើការជួបជុំគ្នានៅកណ្តាលទីក្រុងក្រោមតំណក់ទឹកភ្លៀង ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកFumioKishidaនៅកូរ៉េខាងត្បូង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស