ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingប្រធានរដ្ឋចិនជួបសំណេះសំណាលជាមួយប្រតិភូចូលរួមមហាសន្និបាតមិត្តភាពនៃសមាគមជនជាតិចិននិងអាណិកជនចិនពិភពលោកលើកទី១០
2023-05-08 16:50:45cri
Share with:

     ព្រឹកថ្ងៃទី៨ខែឧសភា   លោកXiJinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយប្រតិភូដែលចូលរួមមហាសន្និបាតមិត្តភាពនៃសមាគមជនជាតិចិននិងអាណិកជនចិនពិភពលោកលើកទី១០នៅវិមានសភាប្រជាជនក្រុងប៉េកាំង   ព្រមទាំងតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកទាំងអស់គ្នា  ក៏ដូចជាសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះជនជាតិចិននិងអាណិកជនចិនលើពិភពលោក។

     លោកShiTaifengសមាជិកការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងរណសិរ្សរួបរួមនៃមជ្ឈិមចិនបានថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតដែលធ្វើឡើងនៅព្រឹកថ្ងៃដដែល។ លោកបានលើកឡើងថា  សង្ឃឹមជនជាតិចិននិងអាណិកជនចិនទាំងឡាយនៅនាយសមុទ្រពួតដៃគ្នា  ដើរឆ្ពោះទៅមុខដោយអង់អាចក្លាហាន ស្របតាមទស្សនៈបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ  សកម្មជំរុញសន្តិភាពពិភពលោកនិងមេត្រីភាពរវាងចិននិងបរទេស ដើម្បីចារទំព័រថ្មីក្នុងដំណើរថ្មីនៃការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញនិងការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស