ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមការងារនៃអង្គការសហប្រជាជាតិជំរុញឱ្យអាមេរិកបង្កើនកម្លាំងក្នុងដំណោះស្រាយបញ្ហាវិសមភាពពូជសាសន៍ក្នុងការអនុវត្តច្បាប់ជាដើម
2023-05-07 14:35:24cri
Share with:

    ថ្ងៃទី៥ខែឧសភា  យន្តការអ្នកជំនាញឯករាជ្យអន្តរជាតិដើម្បីជំរុញយុត្តិធម៌និងសមភាពពូជសាស៍ក្នុងការងារអនុវត្តច្បាប់នៃអង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសព័ត៌មាន  ដោយអំពាវនាវឱ្យអាមេរិកបង្កើនកម្លាំងក្នុងដំណោះស្រាយបញ្ហាវិសមភាពពូជសាសន៍ក្នុងការអនុវត្តច្បាប់ជាដើម។

ចាប់ពីថ្ងៃទី២៤ខែមេសាដល់ថ្ងៃទី៥ខែឧសភា ក្រុមការងារនេះបានបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន  ទីក្រុងអាត្លង់តា  ទីក្រុងLosAngelesទីក្រុងឈីកាហ្គោ ទីក្រុងMinneapolisនិងទីក្រុងញូវយ៉ក។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច នៅថ្ងៃទី៥ខែឧសភា ក្រុមការងារបានចេញសេចក្តីប្រកាសដោយចង្អុលបង្ហាញថា  របបទាសករបានបន្សល់ទុកនូវស្នាមរបួសយ៉ាងស៊ីជម្រៅនិងយូរអង្វែងដល់អាមេរិក    ការរើសអើងពូជសាសន៍បានជ្រាបចូលការប្រាស្រ័យទាក់ទងទាំងអស់ជាមួយស្ថាប័ន្ធអនុវត្តច្បាប់។

  សេចក្តីប្រកាសព័ត៌មានបានចែងថា  ក្នុងរដ្ឋខ្លះនៅអាមេរិក  អ្នកផងទាំងពួងតែងតែជួបប្រទះការរើសអើងពូជសាសន៍ជាលើកដំបូងនៅសាលារៀន  ដែលបូករួមទាំង ការកំណត់ពូជសាសន៍ ការចាប់ខ្លួន ការឃុំខ្លួន ការកាត់ទោសនិងការដកសិទ្ធិប្រជាពលរដ្ឋជាដើម។  មិនថានិយាយពីផ្នែកណាក៏ដោយ  ក៏ទិន្នន័យដែលមានស្រាប់សុទ្ធតែបានបង្ហាញឱ្យឃើញថា  ប្រការនេះបានជះឥទ្ធិពលមិនសមាមាត្រដល់ពលរដ្ឋដើមកំណើតអាហ្វ្រិក។

  សេចក្តីប្រកាសព័ត៌មានបានចែងទៀតថា  បញ្ហាជាបន្ទាន់នាពេលបច្ចុប្បន្ន គឺត្រូវដោះស្រាយនិងលុបបំបាត់ចោលឥទ្ធិពលរបស់វដ្តនៃភាពក្រីក្រចំពោះពលរដ្ឋដើមកំណើតអាហ្វ្រិក  ដែលបូករួមទាំងការចាត់វិធានការទប់ទល់ ដោយឈរលើមូលដ្ឋាននៃសិទ្ធិមុនស្ស ដើម្បីដោះស្រាយបញ្ហា ដូចជាភាពក្រីក្រ  គ្មានទីស្នាក់នៅ ការប្រើប្រាស់ថ្នាំដោយផ្តេសផ្តាស និងជំងឺផ្លូវចិត្តជាដើម។

អ្នកបកប្រែ:冯辉
ប្លុកពិសេស