ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHan Zhengអនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមព្រះរាជពិធីឡើងគ្រងរាជ សម្បត្តិរបស់ព្រះមហាក្សត្រCharlesទី៣នៃប្រទេសអង់គ្លេស
2023-05-07 14:13:21cri
Share with:

ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ តាមម៉ោងក្នុងតំបន់ តាមសេចក្តីអញ្ជើញ លោក Han Zheng តំណាងពិសេសនៃលោក Xi Jinping ប្រធានរដ្ឋចិននិងជាអនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមព្រះរាជពិធីឡើងគ្រងរាជសម្បត្តិនិងសកម្មភាពពាក់ព័ន្ធរបស់ព្រះមហាក្សត្រCharlesទី៣នៃប្រទេសអង់គ្លេសនៅទីក្រុងឡុងដ៍។

 

លោក Han Zheng បានពាំនាំនូវការប្រសិទ្ធិពរដ៏ល្អបវរនិងប្រដោបដោយភាពស្មោះស្ម័ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping ថ្វាយព្រះមហាក្សត្រCharlesទី៣និងរាជអគ្គមហេសីCamilla ក្រុមរាជវង្សានុវង្សនិងប្រជាពលរដ្ឋអង់គ្លេស ហើយបានថ្លែងអំណរគុណដល់ភាគីអង់គ្លេសដែលបានធ្វើការចាត់ចែងយ៉ាងល្អដិតដល់ចំពោះដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសអង់គ្លេស។

 

ព្រះសហក្សាត្រCharlesទី៣បានជម្រាបជូននូវការផ្តាំផ្ញើឲ្យលោក Han Zheng ជួយពាំនាំការថ្លែងអំណរគុណដ៏ស្មោះស្ម័ត្រនិងការសួរសុខទុក្ខដ៏កក់ក្តៅនិងរាក់ទាក់ជូនចំពោះលោកXi Jinping ប្រធានរដ្ឋចិន ហើយសូមថ្លែងអំណរគុណលោក Xi Jinping និងលោកស្រី Peng Liyuan ដែលបានផ្ញើសារលិខិតអបអរសាទរថ្វាយព្រះអង្គនិងព្រះរាជអគ្គមហេសី ព្រមទាំងសូមស្វាគមន៍លោក Han Zheng ដែលអញ្ជើញមកប្រទេសអង់គ្លេសដើម្បីចូលរួមព្រះរាជពិធីឡើងគ្រងរាជសម្បត្តីក្នុងនាមជាតំណាងពិសេសរបស់លោកXi Jinping។ព្រះមហាក្សាត្របានមានព្រះបន្ទូលថា ទំនាក់ទំនងរវាងអង់គ្លេសនិងចិនមានសាសំខាន់ណាស់ សង្ឃឹមថា ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតនៅក្នុងវិស័យបែបបៃតងនិងកាបូនទាប ការអភិវឌ្ឍជាចិរភាព និងការប្រែប្រួលអាកាសធាតុជាដើម រំពឹងទុកថា ភាគីចិនបន្តដើរតួនាទីដឹកនាំក្នុងវិស័យការអភិវឌ្ឍបៃតងជាដើម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស