ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនអញ្ជើញចូលរួមកិច្ចសន្ទនាត្រីភាគីលើកទី ៥ រវាងរដ្ឋមន្រ្តីការបរទេសចិន អាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន
2023-05-07 13:37:03cri
Share with:

    កាលពីថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចសន្ទនាត្រីភាគីលើកទី ៥ រវាងរដ្ឋមន្រ្តីការបរទេសចិន អាហ្វហ្កានីស្ថាននិងប៉ាគីស្ថាននៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ។

    ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានលើកឡើងថា កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសលើកនេះទទួលបានជោគជ័យដែលជាសញ្ញាកត់សម្គាល់ថា យន្តការសហប្រតិបត្តិការត្រីភាគីរវាងចិន អាហ្វហ្កានីស្ថាននិងប៉ាគីស្ថានបានចាប់ដំណើរការឡើងវិញជាផ្លូវការ ។ ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងដ៏មេត្រីភាពជាមួយអាហ្វហ្កានីស្ថាននិងប៉ាគីស្ថាន ហើយរីករាយរួមជាមួយអាហ្វហ្កានីស្ថាននិងប៉ាគីស្ថានដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលតាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគីនិងត្រីភាគី ក៏ដូចជារួមគ្នាចែករំលែកឱកាសអភិវឌ្ឍន៍ រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមខាងសន្តិសុខ រួមគ្នាជំរុញអរិយធម៌មនុស្សជាតិឱ្យទទួលបានការវិវឌ្ឍរីកចម្រើន ក្នុងន័យគាំពារនិងជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ។

    លោក Qin Gang បានសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសអាហ្វហ្កានីស្ថាននិងប៉ាគីស្ថានដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងការប្រឆាំងភេរវកម្ម ប្រឆាំងយ៉ាងដាច់ខាតចំពោះភេរវនិយមទោះតាមគ្រប់ទម្រង់ណាក៏ដោយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការវាយបង្ក្រាបភេរវកម្ម ។ ភាគីទាំងបីគួរតែពង្រឹងកិច្ចសហប្រតិបត្តិការផែ្នកសន្តិសុខក្នុងការប្រឆាំងភេរវកម្មក្រោមក្របខណ្ឌពហុភាគីក្នុងតំបន់ ដូចជា យន្តការសម្របសម្រួលនិងសហប្រតិបត្តិការនៃប្រទេសជិតខាងអាហ្វហ្កានីស្ថានជាដើម ។

    ជាការឆ្លើយតប លោក Maulvi Amir Khan Muttaqi រដ្ឋមន្ត្រីការបរទេសស្តីទីរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាននិងលោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានលើកឡើងថា កិច្ចសហប្រតិបត្តិការត្រីភាគីរវាងចិន អាហ្វហ្កានីស្ថាននិងប៉ាគីស្ថានមានសារសំខាន់ចំពោះការជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ។ ប្រទេសទាំងពីរ អាហ្វហ្កានីស្ថាននិងប៉ាគីស្ថានមានឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីយ៉ាងសកម្ម គ្រោងផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខនិងសេដ្ឋកិច្ចជាដើមដើម្បីគាំពារផលប្រយោជន៍រួមរបស់ប្រទេសទាំង ៣ និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជាផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសទាំង៣ និងប្រទេសក្នុងតំបន់ផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស