ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតនាយករដ្ឋមន្ត្រីបារាំងបានថ្លែងថា៖អាមេរិកនិងប្រទេសលោកខាងលិចមិនគួរ ធ្វើជា”អ្នកប្រៀនប្រដៅ”នោះទេ
2023-05-07 14:25:52cri
Share with:

នាពេលចុងក្រោយនេះលោកFrancois Fillonអតីតនាយករដ្ឋមន្ត្រីបារាំងបានថ្លែងក្នុងសវនាការជាសាធារណៈថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ឋដែលធ្វើឡើង

ដោយអាមេរិកនិងលោកបែកខាងលិចដាក់ដោយឯកតោភាគីបានបណ្តាលឲ្យសហគមន៍អន្តរជាតិមិនពេញចិត្តជាទូទៅអាមេរិកនិងលោកខាងលិចមិនគួរធ្វើជាអ្នក

ប្រៀនប្រដៅរបស់ប្រទេសដទៃទេ។

 

នៅក្នុងសវនាការមួយដែលរៀបចំដោយរដ្ឋសភាជាតិបារាំងស្តីពីការជ្រៀតជ្រែករបស់បរទេសនាពេលកន្លងទៅនេះលោកFillonបានថ្លែងថាមូលហេតុដែលលោកប្រឆាំងការដាក់ទណ្ឌកម្មដោយឯកតោភាគីគឺរួមមានការដាក់ទណ្ឌកម្មដោយឯកតោភាគីមិនដែលមានប្រសិទ្ធិភាពសោះមិនដែលមានករណីណាបានបញ្ជាក់ថាប្រទេសសំខាន់មួយបានអោនក្បាលដោយសារការរងទណ្ឌកម្មសេដ្ឋកិច្ចឡើយ។ការដាក់ទណ្ឌកម្មដោយឯកតោភាគីបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនងផងទ្ធិពលដ៏មានគ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចខ្លួនវារហូតដល់មិនអន់ជាងទ្ធិពលចំពោះសេដ្ឋកិច្ចរបស់ប្រទេសដទៃនោះឡើយ

 

ក្នុងសវនាការលើកនេះលោកFillonក៏បានថ្កោលទោសចំពោះអាមេរិកដែលបានប្រើប្រាស់ដោយខុសច្បាប់នូវអនុត្តភាពនៃប្រាក់ដុល្លារអាមេរិកនិងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសជាសម្ព័ន្ធមិត្ត។លោកថ្លែងថាការគ្រប់គ្រងហួសព្រំដែនជាប្រព័ន្ធរបស់អាមេរិកចំពោះក្រុមហ៊ុនរបស់បារាំងនិងទ្វីបអឺរ៉ុបគឺមិនអាចទទួលយកបានសោះ

អ្នកបកប្រែ:张艳萍
ប្លុកពិសេស