ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុវជនចិន|"ឡេវអាវនៃជីវិតត្រូវតែកិបឱ្យបានល្អតាំងពីដំបូង"
2023-05-06 13:05:52cri
Share with:

"ជារៀងរាល់ឆ្នាំនៅទិវា ៤ ឧសភា ខ្ញុំសុទ្ធតែទុកពេលវេលានេះសម្រាប់យុវវ័យ" —— នេះគឺជាការរៀបចំការងារដែលកំណត់ដោយលោក Xi Jinping ។ នៅពេលដល់ទិវាយុវជន មិនថារវល់យ៉ាងណានោះទេ លោកតែងតែសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយយុវជន ដើម្បីស្តាប់សំឡេងរបស់យុវជន ។

នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៤ នៅបឹង Weiming លោក Xi Jinping បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំរវាងគ្រូបង្រៀននិងនិស្សិតនៅសាកលវិទ្យាល័យប៉េកាំងថា"ការតំរង់ទិសគុណតម្លៃរបស់យុវជនសម្រេចនូវទិសដៅគុណតម្លៃនៃសង្គមទាំងមូលនាពេលអនាគត ចំណែកយុវជនស្ថិតក្នុងដំណាក់កាលនៃការបង្កើតនិងកសាងគុណតម្លៃ ដូច្នេះ ការចាប់យកការអភិវឌ្ឍគុណតម្លៃក្នុងអំឡុងពេលនេះ មានសារៈសំខាន់ខ្លាំងណាស់ ។ នេះប្រៀបដូចកិបឡេវអាវពេលសម្លៀកបំពាក់ ប្រសិនបើកិបឡែវទី១ខុស ឡេវអាវដែលនៅសេសសល់នឹងត្រូវខុសទាំងអស់ ។ ដូច្នេះហើយ ឡេវអាវនៃជីវិតត្រូវតែកិបឱ្យបានល្អតាំងពីដំបូង ។

ពាក្យប្រៀបធៀបដ៏សាមញ្ញនិងរស់រវើកដែលថាឡេវអាវនៃជីវិតត្រូវតែកិបឱ្យបានល្អតាំងពីដំបូង"មានទស្សនវិជ្ជានៃជីវិតដ៏សម្បូរបែប ។ ពេលស្លៀកសម្លៀកបំពាក់ ប្រសិនបើឡេវអាវនិងរន្ធឡេវអាវមិនត្រូវបានកិបឱ្យបានត្រឹមត្រូវទេ នោះសម្លៀកបំពាក់នឹងមានសភាពវៀចវេរ សម្រាប់អ្នកស្លៀកក៏ពិបាក និងសម្រាប់អ្នកមើលក៏មិនចូលភ្នែក។ លោក Xi Jinping លើកយកនូវការកិបឡេវអាវក្នុងជីវភាពប្រចាំថ្ងៃមកដាក់បញ្ចូលជាខ្លឹមសារដ៏ជ្រាលជ្រៅ ៖ "ឡេវអាវទី ១ " នៃជីវិតកិបយ៉ាងម៉េច ជំហានទី១នៃភាពជាវ័យជំទង់ដើរយ៉ាងម៉េច វាកំណត់នូវផ្លូវជីវិតរបស់មនុស្សម្នាក់ថាតើដើរបានល្អឬអត់ ។

ទស្សនៈគុណតម្លៃដ៏ត្រឹមត្រូវចាំបាច់ត្រូវបង្កើតឡើង រឹតតែត្រូវប្រកាន់ខ្ជាប់ផងដែរ ។នៅលើផ្លូវនៃជីវិត យើងរមែងជួបប្រទះ"របាំងផ្លូវ"គ្រប់ប្រភេទ យើងត្រូវធ្វើ"ការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ"សម្រាប់ខ្លួន  ដើម្បីមើលថា តើឡេវអាវនៃជីវិតកិបខុសឬត្រូវ  ប្រសិនកិបឡេវអាវខុស យ៉ាងច្រើនត្រូវកិបម្ដងទៀត។ តែបើកិបឡេវអាវនៃជីវិតខុស គឺមិនអាចកិបម្ដងទៀតបានឡើយ ៕


អ្នកបកប្រែ:王幸
ប្លុកពិសេស