ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា ប្រទេសកាណាដាបានឃោសនាបំប៉ោងអ្វីដែលហៅថា“ភាគីចិនបានធ្វើការគំរាមកំហែងសមាជិកសភាកាណាដា” គឺជាពាក្យសំដីដែលគ្មានភស្តុតាង
2023-05-06 11:24:06cri
Share with:

      ថ្ងៃទី៥ខែឧសភា  លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅទីក្រុងប៉េកាំងថា អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានខ្លះនៃប្រទេសកាណាដា បាននាំគ្នាឃោសនាបំប៉ោងអ្វីដែលហៅថាភាគីចិនបានធ្វើការគំរាមកំហែងសមាជិកសភាកាណាដា វាគឺជាពាក្យសំដីដែលគ្មានភស្តុតាងអ្វីទាល់តែសោះ គឺជាឆាកល្ខោននយោបាយដែលកើតចេញពីការលម្អៀងខាងមនោគមវិជ្ជា។

នៅពេលឆ្លើយសំណួរពាក់ព័ន្ធ  លោកស្រីMaoNingបានថ្លែងថា  ភាគីកាណាដាបានមួលបង្កាច់និងលាបពណ៌ចំពោះការបំពេញភារកិច្ចជាប្រក្រតីរបស់ស្ថានទូតនិងស្ថានកុងស៊ុលប្រទេសចិនប្រចាំនៅកាណាដាដោយគ្មានហេតុផល   ភាគីចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះករណីនេះ។ឯកអគ្គរដ្ឋទូតចិនប្រចាំកាណាដាបានអធិប្បាយពីគោលជំហយ៉ាងម៉ឺងម៉ាត់របស់ខ្លួន និងតវ៉ាយ៉ាងខ្លាំងក្លាចំពោះមន្ត្រីទទួលខុសត្រូវរបស់ក្រសួងការបរទេសកាណាដា អំពីករណីនេះ ។

លោកស្រីMaoNingបានសង្កត់ធ្ងន់ថា មន្ត្រីនិងបុគ្គលិកការទូតនិងកុងស៊ុលរបស់ប្រទេសចិនប្រចាំនៅកាណាដាគោរពយ៉ាងខ្ជាប់ខ្ជូនចំពោះ អនុសញ្ញាអន្តរជាតិ និងបំពេញភារកិច្ចតាមផ្លូវច្បាប់។ ភាគីចិននឹងចាត់វិធានការចាំបាច់  ដើម្បីគាំពារយ៉ាងមុតមាំចំពោះផលប្រយោជន៍របស់ខ្លួន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស