ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថ្លែងថា៖ការរីករាលដាលនៃជំងឺកូវីដ ១៩ លែងបង្កជា"ភាពអាសន្នផ្នែកសុខាភាពសាធារណៈអន្តរជាតិ"ទៀតហើយ
2023-05-06 10:46:31cri
Share with:

    កាលពីថ្ងៃទី ៥ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីក្រុងហ្សឺណែវថា ការរីករាលដាលនៃជំងឺកូវីដ ១៩ លែងបង្កជា"ភាពអាសន្នផ្នែកសុខាភាពសាធារណៈអន្តរជាតិ"ទៀតហើយ ។

    សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានបើកធ្វើកិច្ចប្រជុំលើកទី ១៥ នៃគណៈកម្មាធិការឆ្លើយតបបន្ទាន់ចំពោះជំងឺកូវីដ ១៩ កាលពីថ្ងៃទី ៤ ខែឧសភានេះ ។ អ្នកជំនាញទាំងឡាយបានវាយតម្លៃចំពោះសភាពការណ៍រីករាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោក ហើយលោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានធ្វើសេចក្តីសម្រេចចិត្តនេះតាមសំណើរបស់អ្នកជំនាញទាំងឡាយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស