ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយារបស់លោកផ្ញើសារសាទរចំពោះព្រះអង្គម្ចាស់ Charlesទីបី ព្រះមហាក្សត្រនៃប្រទេសអង់គ្លេសនិងព្រះរាជអគ្គមហេសីCamilla ដែលបានឡើងគ្រងរាជសម្បត្តិ
2023-05-06 19:35:33cri
Share with:

   

ថ្ងៃទី៦ ខែឧសភា   លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuanជាភរិយារបស់លោក បានផ្ញើសារសាទរចំពោះព្រះអង្គម្ចាស់Charlesទី ព្រះមហាក្សត្រនៃប្រទេសអង់គ្លេសនិងព្រះរាជអគ្គមហេសីCamillaដែលបានឡើងគ្រងរាជសម្បតិ្ត

ថ្លែងក្នុងសារលិខិត លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuanបានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងឆ្លងកាត់បម្រែបម្រួលដ៏ស៊ីជម្រៅនិងស្មុគស្មាញ សហគមន៍អន្តរជាតិប្រឈមនឹងការសាកល្បងជាច្រើនដែលមិនធ្លាប់មានកាលពីមុន ចិននិងអង់គ្លេសសុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែប្រើក្រសែភ្នែកដ៏វែងឆ្ងាយនិងយុទ្ធសាស្ត្រ រួមគ្នាជំរុញចរន្តប្រវតិ្តសាស្ត្រប្រកបដោយសន្តិភាព វឌ្ឍនភាព សហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយអង់គ្លេស ក្នុងន័យបង្កើនចំណងមេត្រីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរខាងវប្បធម៌ ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសទាំងពីរនិងពិភពលោកតាមរយៈទំនាក់ទំនងរវាងចិននិងអង់គ្លេសដែប្រកបដោយស្ថិរភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស