ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៃមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី ២០
2023-05-06 21:13:44cri
Share with:

    រសៀលថ្ងៃទី ៥ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិននិងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៃមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី ២០ ដោយគូសបញ្ជាក់ថា ត្រូវធ្វើឱ្យបានល្អនូវការងារនៃគណៈកម្មាធិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនីតិកាលថ្មី ធ្វើការស្រាវជ្រាវពីបញ្ហាស្តីពីការពន្លឿនកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើបនិងគាំទ្រការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃប្រជាជន ។ លោក Xi Jinping បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកនេះដោយសង្កត់ធ្ងន់ថា ប្រព័ន្ធឧស្សាហកម្មទំនើបគឺជាមូលដ្ឋានគ្រឹះខាងសម្ភារៈនិងបច្ចេកទេសនៃប្រទេសទំនើប ចាំបាច់ត្រូវផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដ ក្នុងន័យផ្តល់ការគាំទ្រខាងសម្ភារៈដ៏ខ្លាំងក្លាដល់ការសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទី ២ ក៏ដូចជាចាំបាច់ត្រូវលើកកម្ពស់គុណភាពជាទូទៅនៃប្រជាជន ក្នុងន័យគាំទ្រការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃប្រជាជន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស