ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថានជួបពិភាក្សាការងារជាមួយលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន
2023-05-06 10:47:14cri
Share with:

    កាលពីថ្ងៃទី ៥ ខែឧសភា តាមម៉ោងក្នុងតំបន់  លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថានបានជួបពិភាក្សាការងារជាមួយលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ។

    ថ្លែងក្នុងកិច្ចជំនួប លោក Arif Alvi បានលើកឡើងថា ភាគីប៉ាគីស្ថានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយនិងគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនលើបញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន ដូចជាអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិនជាដើម ។ ភាគីប៉ាគីស្ថានរំពឹងថា នឹងរួមជាមួយប្រទេសចិនដើម្បីជំរុញការកសាងច្រករបៀងសេដ្ឋកិច្ចប៉ាគីស្ថាន-ចិន ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការតភ្ជាប់គ្នានិងបច្ចេកទេសព័ត៌មានវិទ្យា ។

    ជាការឆ្លើយតប លោក Qin Gang បានលើកឡើងថា ប្រទេសចិននិងប៉ាគីស្ថានគឺជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់កាលៈទេសៈទៅវិញទៅមក ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅជាមួយប៉ាគីស្ថានយ៉ាងមុតមាំ ក៏ដូចជាគាំទ្រប៉ាគីស្ថានក្នុងការគាំពារឯករាជ្យជាតិ អធិបតេយ្យភាពនិងបូរណភាពទឹកដី ។ ប្រទេសចិនរីករាយប្រកៀកស្មាគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយប៉ាគីស្ថានដើម្បីរួមគ្នាអនុវត្តឱ្យបានល្អនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យ ក៏ដូចជារួមគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមខាងក្រៅនិងជំរុញយ៉ាងប្រាកដប្រជានូវកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងប៉ាគីស្ថាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស