ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-05-05 16:04:24cri
Share with:

1 លោកQin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងលោក S. Jaishankarរដ្ឋមន្ត្រីការបរទេសឥណ្ឌាដោយឡែកពីគ្នា ។

2 ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការប្រើប្រាស់ឧបការណ៍វាយប្រហារតាមអ៊ីនធើណែត ដើម្បីធ្វើសកម្មភាពលួចការសម្ងាត់ និងការវាយប្រហារតាមអ៊ីនធើណែតជុំវិញពិភពលោក ។

3 ក្រសួងការបរទេសចិនឆ្លើយតបនឹងសន្ធិសញ្ញាស្តីពីការរួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីនថា៖ សមុទ្រចិនខាងត្បូងមិនមែនជាកន្លែងប្រមាញ់សម្រាប់កម្លាំងខាងក្រៅទេ។

4 ក្រសួងការបរទេសចិនឆ្លើយតបចំពោះរឿង វាយប្រហារដោយដ្រូនទៅលើវិមាន Kremlin” ដោយបញ្ជាក់ថា បណ្តាភាគីនានាគួរតែចៀសវាងប្រើប្រាស់សកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍ឡើងកម្តៅថែមមួយកម្រិតទៀត។

5 ប្រទេសរុស្សីថ្លែងថា សហរដ្ឋអាមេរិកគឺជាដៃខ្មៅនៅពីក្រោយឆាកនៃរឿងវាយប្រហារដោយដ្រូនទៅលើវិមាន Kremlin ។

6 ទីផ្សារទេសចរណ៍ចេញចូលដែនចិនពន្លឿនការងើបឡើងវិញ អំឡុងពេលទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាដែលគិតជាមធ្យមក្នុង១ថ្ងៃមានមនុស្សចំនួន១លាន២សែន៥ម៉ឺន៣ពាន់នាក់ចេញចូលដែនចិន ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស