ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang ជួបសន្ទនាជាមួយសាច់ញាតិរបស់វេជ្ជបណ្ឌិត Kotnis និងតំណាងយុវជនមកពីប្រទេសចិន និងឥណ្ឌា
2023-05-05 16:00:58cri
Share with:

នាថ្ងៃទី ៤ ឧសភា តាមម៉ោងក្នុងតំបន់ លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាជាមួយសាច់ញាតិរបស់វេជ្ជបណ្ឌិត Dwarkanath Kotnis  តំណាងនៃអង្គការមិត្តភាពនិងយុវជនមកពីប្រទេសចិននិងឥណ្ឌា

នៅទីក្រុង Goa ប្រទេសឥណ្ឌា។

ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Kotnis គឺជាមិត្តដ៏អស្ចារ្យរបស់ប្រជាជនចិន និងជាអ្នកប្រយុទ្ធដ៏ឆ្នើមក្នុងសង្គ្រាមប្រឆាំងនឹងពួកហ្វាស៊ីស លោកបានលះបង់យុវវ័យ និងជីវិតដ៏មានតម្លៃរបស់លោក ដើម្បីបុព្វហេតុនៃសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ។ យើងត្រូវតែបន្តវេននិងផ្សាព្វផ្សាយស្មារតីរបស់លោកវេជ្ជបណ្ឌិត Kotnis ដើម្បីធ្វើជាអ្នកគាំពារសន្តិភាពនិងមិត្តភាពរវាងចិន និងឥណ្ឌា ។ យុវជនចិននិងឥណ្ឌាគឺជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសទាំងពីរ ហើយត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ក្នុងន័យធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងចិននិងឥណ្ឌាអាចបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស