ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីផ្សារទេសចរណ៍ចេញចូលដែនចិនពន្លឿនការងើបឡើងវិញ អំឡុងពេលទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាដែលគិតជាមធ្យមក្នុង១ថ្ងៃមានមនុស្សចំនួន១លាន២សែន៥ម៉ឺន៣ពាន់នាក់ចេញចូលដែនចិន
2023-05-05 15:36:50cri
Share with:

ស្របតាមការបើកទូលាយជាបន្តបន្ទាប់នៃគោលនយោបាយចេញចូលដែនប្រទេសចិន និងការបង្កើននៃជើងហោះហើរអន្តរជាតិ អំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ទីផ្សារចេញចូលដែនរបស់ប្រទេសចិនក៏បង្កើនការងើបឡើងវិញដែរ។

យោងតាមទិន្នន័យស្ថិតិដែលប្រកាសដោយរដ្ឋបាលជាតិគ្រប់គ្រង់អន្តោប្រវេសន៍ចិនកាលពីថ្ងៃទី៤ខែឧសភាបង្ហាញឱ្យដឹងថា អំឡុងពេលទិវាពលកម្មអន្តរជាតិ ស្ថាប័នត្រួតពិនិត្យច្រកគយទូទាំងប្រទេសចិនសរុបបានត្រួតពិនិត្យបុគ្គលចេញចូលដែនចំនួន៦លាន២សែន៦ម៉ឺន៥ពាន់នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃមានចំនួន១លាន២សែន៥ម៉ឺន៣ពាន់នាក់ ដោយបានកើនឡើងប្រហែល២.២ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ ក្នុងនោះ អ្នកចូលដែនចិនមានមនុស្ស៣លាន១សែន២ម៉ឺននាក់ អ្នកចេញដែនមានមនុស្ស៣លាន១សែន៤ម៉ឺន៥ពាន់នាក់ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស