ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHan Zheng អនុប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ស្តេច Charles III នៃប្រទេសអង់គ្លេស ព្រមនិងទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាល់ និងហូឡង់
2023-05-05 15:43:14cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី ៤ ខែឧសភាថា តបតាមការអញ្ជើញរបស់ស្តេច Charles III នៃប្រទេសអង់គ្លេស លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធារដ្ឋចិន នឹងអញ្ជើញចូលរួមក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រអង់គ្លេសនៅទីក្រុងឡុងដ៍នៅថ្ងៃទី ៦ ខែឧសភា។

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃប្រទេសព័រទុយហ្គាល់និងហូឡង់ លោកHan Zheng នឹងបំពេញទស្សនកិច្ចនៅប្រទេសព័រទុយហ្គាល់ និងហូឡង់ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែឧសភា។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស