ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសរុស្សីថ្លែងថា សហរដ្ឋអាមេរិកគឺជាដៃខ្មៅនៅពីក្រោយឆាកនៃរឿងវាយប្រហារដោយដ្រូនទៅលើវិមាន Kremlin
2023-05-05 15:26:56cri
Share with:

លោក Peskov លេខាធិការសារព័ត៌មាននៃប្រធានាធិបតីរុស្ស៊ីបានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានកាលពីថ្ងៃទី៤ខែមេសាថា សហរដ្ឋអាមេរិកគឺជាដៃខ្មៅនៅពីក្រោយឆាកនៃរឿងវាយប្រហារដោយដ្រូនទៅលើវិមាន  Kremlin ឯអ៊ុយក្រែនប្រតិបត្តិតាមបទបញ្ជារបស់សហរដ្ឋអាមេរិក។

លោក Peskov បានថ្លែងថា ទីភ្នាក់ងារស៊ើបការណ៍រុស្ស៊ីបានក្តាប់ជាប់ស្ថានភាពពាក់ព័ន្ធ ប៉ុន្តែបច្ចុប្បន្នបានត្រឹមតែប្រកាសព័ត៌មានមួយចំនួនតូច ហើយប្រទេសររុស្ស៊ីកំពុងធ្វើការស៊ើបអង្កេតចំពោះរឿងនេះ ។

សូមបញ្ជាក់ថាការិយាល័យព័ត៌មានប្រធានាធិបតីរុស្ស៊ីបានផ្សាយដំណឹងកាលពីថ្ងៃទី៣ខែមេសាថា  ព្រឹកព្រលឹមថ្ងៃដដែលនោះ ប្រទេសអ៊ុយក្រែនប៉ុនប៉ងប្រើប្រាស់ដ្រូនធ្វើការវាយប្រហារចំពោះវិមាន  Kremlin ទីស្តីការប្រធានាធិបតីរុស្ស៊ី ប៉ុន្តែវាត្រូវទប់ស្កាត់ដោយជោគជ័យដោយប្រទេសរុស្ស៊ី និងមិនបានបណ្តាលឱ្យមានការខូចខាតដល់បុគ្គលិក និងទ្រព្យសម្បត្តិនៅក្នុងវិមានក្រឹមឡាំងទេ។

អ្នកបកប្រែ:李展精
ប្លុកពិសេស