ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖រថភ្លើងល្បឿនលឿននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនមិនអាចខកខានបានឡើយ
2023-05-05 14:15:17cri
Share with:

 

ថ្ងៃឈប់សម្រាកនៃទិវាពលកម្ម១ឧសភារបស់ចិនបានបង្កើតសន្ទុះកំណើនទេសចរណ៍ដែលពិបាករកទិញសំបុត្ររថភ្លើងឬសំបុត្រយន្តហោះណាស់ ការចំណាយលើការប្រើប្រាស់របស់ចិនត្រូវបានបង្ហាញយ៉ាងខ្លាំងក្លា សេដ្ឋកិច្ចរបស់ចិនកំពុងបង្កើនល្បឿន។ល។ ក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្ម១ឧសភាដែលទើបបានកន្លងផុតទៅ ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាចេញផ្សាយអត្ថបទ ដើម្បីផ្តោតការយកចិត្តទុកដាក់ទៅលើសេដ្ឋកិច្ចរបស់ចិន ។

តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការបានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ ចំនួនអ្នកទេសចរក្នុងស្រុកចិនសរុបគឺ២៧៤លាននាក់ ដែលកើនឡើង៧០,៨៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ គឺសម្រេចបាននូវចំណូលទេសចរណ៍ក្នុងស្រុកចិនចំនួន១សែន៤ម៉ឺន៨ពាន់៥៦លានយាន់ប្រាក់ចិន ដែលកើនឡើង១២៨,៩០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ចំនួនកក់បន្ទប់សណ្ឋាគារលើវេទិកាធ្វើដំណើរពាក់ព័ន្ធបានកើនឡើងលើសពី១០ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ។

ក្រៅពីទីផ្សារវប្បធម៌និងទេសចរណ៍មានភាពសន្ទុះខ្លាំងក្លា ឧស្សាហកម្មសេវាកម្មខាងជីវភាពរស់នៅដូចជាមុខរបរភោជនីយដ្ឋានជាដើមក៏ស្ទុះឡើងផងដែរ ។ តាមទិន្នន័យនៃវេទិកាធុរកិច្ចអេឡិចត្រូនិកមួយឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ទំហំប្រើប្រាស់តាមអនឡាញគិតជាមធ្យមក្នុងមួយថ្ងៃនៃឧស្សាហកម្មសេវាកម្មខាងជីវភាពរស់នៅរបស់ចិនបានកើនឡើង១៣៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ដោយទទួលបានថ្ងៃឈប់សម្រាក ថ្ងៃ១ឧសភាដែលទទួលបានផលចំណេញយ៉ាងកាក់កបបំផុតក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ។ ក្រៅពីនេះ ទំហំទឹកប្រាក់សរុបនៃការលក់សំបុត្រភាពយន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ១ឧសភាគឺលើសពី១ពាន់៥រយលានយាន់ប្រាក់ចិន ដែលកាន់លំដាប់ថ្នាក់ទីបីនៃទំហំទឹកប្រាក់នៃការលក់សំបុត្រភាពយន្តក្នុងប្រវត្តិសាស្ត្រភាពយន្តចិនក្នុងអំឡុងពេល ថ្ងៃ១ឧសភា ។

ទន្ទឹមនឹងការកែសម្រួលគោលនយោបាយចេញចូលដែន អ្នកទេសចរណ៍ចិនបានជំរុញនូវសន្ទុះនៃការធ្វើដំណើរទៅក្រៅប្រទេសក្នុងថ្ងៃឈប់សម្រាក ១ឧសភានេះ ។ តាមទិន្នន័យនៃវេទិកាធ្វើដំណើរទេសចរណ៍ពាក់ព័ន្ធឱ្យដឹងថា ចំនួនកក់កញ្ចប់ទេសចរណ៍ចេញទៅក្រៅប្រទេសក្នុងស្រុកទាំងមូលបានកើនឡើងលើសពី១៨ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ អ្នកទទួលខុសត្រូវម្នាក់នៃទីភ្នាក់ងារទេសចរណ៍នៃប្រទេសអេមីរ៉ាអារ៉ាប់រួមបានថ្លែងថា ការមកដល់នៃភ្ញៀវទេសចរណ៍ចិនបានជំរុញការស្តារសេដ្ឋកិច្ចឡើងវិញនៃប្រទេសទេសចរណ៍ដ៏ពេញនិយម ដូចជាអេមីរ៉ាអារ៉ាប់រួមជាដើម ។

សេដ្ឋកិច្ចថ្ងៃឈប់សម្រាកជាបង្អួចដ៏សំខាន់សម្រាប់សង្កេតមើលសេដ្ឋកិច្ចរបស់ចិន ។ បន្ទាប់ពីសេដ្ឋកិច្ចក្នុងត្រីមាសទីមួយសម្រេចបាននូវកំណើនលើសពីការប៉ាន់ប្រមាណ ទិន្នន័យអំពីការប្រើប្រាស់ជាច្រើនក្នុងថ្ងៃឈប់សម្រាក ថ្ងៃ១ឧសភាក៏បានលើសពីការប៉ាន់ប្រមាណផងដែរ ដែលបានបង្ហាញយ៉ាងពេញលេញថា កម្លាំងចលករផ្ទៃក្នុងនៃទីផ្សារប្រើប្រាស់របស់ចិនកំពុងដើរតួនាទីយ៉ាងឆាប់រហ័ស ពោលគឺ តួនាទីជំរុញកំណើនសេដ្ឋកិច្ចនៃការប្រើប្រាស់បានកើនឡើងថែមមួយកម្រិតទៀត ។

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រកាសរបាយការណ៍ស្តីពីទស្សនទានសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកថ្មីបំផុតដោយបានលើកឡើងថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ការរួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចសកលបានកាន់លំដាប់ថ្នាក់ទីមួយ ។ ក្រុមហ៊ុន Goldman Sachs បានព្យាករណ៍ថា ដល់ចុងឆ្នាំ២០២៣ ការងើបឡើងវិញដោយគ្រប់ជ្រុងជ្រោយនៃតម្រូវការក្នុងប្រទេសចិននឹងជំរុញឱ្យផលិតផលក្នុងស្រុកសរុបសកលកើនឡើងប្រហែល១ភាគរយ ។

ទន្ទឹមនឹងប្រទេសចិនកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ចំណុចក្តៅនៃតម្រូវការប្រើប្រាស់ថ្មីបានលេចចេញឥតឈប់ឈរ ។ ដូចជាតម្រូវការខាងរថយន្តដើរដោយថាមពលថ្មី ការកែលម្អផ្ទះស្នាក់នៅនិងសេវាកម្មផ្នែកអប់រំ វេជ្ជសាស្ត្រ វប្បធម៌និងកីឡាជាដើម ដែលនឹងបង្កើតឱកាសថ្មីដល់ពិភពលោកជាបន្តបន្ទាប់ ។

មជ្ឈដ្ឋានខាងក្រៅបានផ្តោតសំខាន់ទៅលើប្រទេសចិនម្តងហើយម្តងទៀត ដែលបានបង្ហាញថា រថភ្លើងល្បឿនលឿននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននេះគឺមិនអាចខកខានបានឡើយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស