ថ្ងៃទី០៥ ខែឧសភានេះ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ហៅកាត់ថាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ នឹងធ្វើកម្មវិធីបើកជាផ្លូវការដ៏អធិកអធម។ សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសំណង់តំណាងកម្រិតថ្នាក់ជាតិ ជាជំនួយសាងសង់របស់ប្រទេសចិនជូនកម្ពុជា ព្រមទាំងជាទីកន្លែងរៀបចំកម្មវិធីបើកនិងបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកនេះ តើនេះជាចំនុចលេចធ្លោធំមួយទៀតសម្រាប់មិត្តភាពកម្ពុជាចិនដែរទេ? តើប្រទេសចិន និងកម្ពុជា បានអនុវត្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងដូចម្ដេចក្នុងការអភិវឌ្ឍន៍អរិយធម៌កីឡាក្នុងយុគសម័យថ្មី?
ថ្ងៃនេះ ពួកយើងមកស្វែងរកចម្លើយនៅក្នុងកិច្ចសម្ភាសន៍ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទាំងអស់គ្នា។