ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang ជួបពិភាក្សាការងារជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងលោក Jaishankarរដ្ឋមន្ត្រីការបរទេសឥណ្ឌាដោយឡែកពីគ្នា
2023-05-05 15:53:41cri
Share with:

    កាលពីថ្ងៃទី ៤ ឧសភា តាមម៉ោងក្នុងតំបន់ លោកQin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Goa

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិអ៊ុយក្រែន។ លោក Qin Gang បានថ្លែងថា ប្រទេសចិននឹងបន្តជំរុញការផ្សះផ្សាឱ្យមានសន្តិភាពនិងធ្វើការចរចា ហើយមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយភាគីរុស្ស៊ី ដើម្បីរួមចំណែកជាក់ស្តែងដល់ការដោះស្រាយវិបត្តិតាមវិធីនយោបាយ។ ជាការឆ្លើយតប លោក Lavrov បានថ្លែងថា រុស្ស៊ីយកចិត្តទុកដាក់ចំពោះឯកសារស្តីពីគោលជំហររបស់ចិនដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ យល់ស្របនឹងគោលជំហរនិងគោលការណ៍របស់ចិន ព្រមទាំងមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងយ៉ាងស្អិតល្មួតជាមួយចិនដោយស្មោះត្រង់។

នាថ្ងៃដដែល លោក Qin Gang ក៏បានជួបពិភាក្សាការងារជាមួយលោក Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌាផងដែរ។

ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយឥណ្ឌា ដើម្បីធ្វើការពិគ្រោះពិភាក្សាគ្នានិងការផ្លាស់ប្តូរទ្វេភាគី បង្កើនការសន្ទនានិងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី ធ្វើឱ្យស៊ីជម្រៅនូវការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិនិងតំបន់ ក្នុងន័យជំរុញទំនាក់ទំនងចិន-ឥណ្ឌាឱ្យវិលទៅរកការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព។

ជាការឆ្លើយតប លោក Jaishankarបានថ្លែងថា ប្រទេសឥណ្ឌានិងចិនត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ភាគីឥណ្ឌាសង្ឃឹមថានឹងបន្តស្វែងរកការរក្សាសន្តិភាពនិងស្ថិរភាពនៅតាមតំបន់ព្រំដែនតាមរយៈការពិគ្រោះពិភាក្សាជាមួយភាគីចិន។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស