ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកQin Gang រដ្ឋមន្រ្តីការបរទេសចិនអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ
2023-05-05 18:08:18cri
Share with:

ថ្ងៃទី ៥ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកQin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Goa ប្រទេសឥណ្ឌា។

ថ្លែងក្នុងកិច្ចប្រជុំ លោក Qin Gang បានលើកឡើងថា អង្គការសហប្រតិបត្តិការសៀងហៃគឺជាកម្លាំងស្ថាបនាដ៏សំខាន់ក្នុងកិច្ចការអន្តរជាតិនិងតំបន់ ក្នុងខណៈពេលដែលប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលមានភាពកាន់តែច្របូកច្របល់ នោះកាន់តែត្រូវការបន្តវេននិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ"ស្មារតីសៀងហៃ" ដើម្បីកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែស្អិតល្មួត។

លោកQin Gang បានលើកឡើងនូវសំណើប្រាំចំណុច៖ ទី១ ត្រូវប្រកាន់ខ្ជាប់នូវភាពម្ចាស់ការជាយុទ្ធសាស្ត្រ និងពង្រឹងសាមគ្គីភាពនិងទំនុកចិត្តគ្នា។ ទី២ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងគាំពារសន្តិភាពក្នុងតំបន់។ ទី៣ ត្រូវផ្តួចផ្តើមពីភាពបើកទូលាយ និងបរិយាប័ន្ន ព្រមនិងជំរុញការអភិវឌ្ឍរួមគ្នា។ ទី៤ ត្រូវប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងធ្វើឲ្យមានសុក្រឹត្យភាពនូវអភិបាលកិច្ចសកល។ ទី៥ ត្រូវផ្តោតលើការអភិវឌ្ឍរយៈពេលវែង និងពង្រឹងការកសាងយន្តការ។

លោក Qin Gang បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋជាសមាជិក ពួតដៃគ្នាស្តារការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយបន្តរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស