ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧស្សាហកម្ម និងព័ត៌មានភាវូបនីយកម្មរបស់ប្រទេសចិនទទួលបានការអភិវឌ្ឍជាលំដាប់ក្នុងត្រីមាសទីមួយឆ្នាំ២០២៣នេះ
2023-05-04 13:54:41cri
Share with:

ក្នុងត្រីមាសទីមួយ ប្រាក់ចំណូលលើវិស័យទូរគមនាគមន៍របស់ចិនបានកើនឡើង ៧.៧% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ ហើយអាជីវកម្មដែលកំពុងរីកចម្រើនដូចជាមជ្ឈមណ្ឌលទិន្នន័យអ៊ីនធឺណិត បច្ចកវិទ្យា cloud computing និងInternet of Things (IoT) បានកើនឡើងយ៉ាងឆាប់រហ័ស។ គិតត្រឹមចុងខែមីនា ប្រទេសចិនបានសាងសង់ស្ថានីយសេវា 5Gជាង ២៦៤ ម៉ឺនកន្លែង ហើយកម្មវិធី 5G បានគ្របដណ្តប់លើសេដ្ឋកិច្ចជាតិសំខាន់ៗចំនួន ៥២ ប្រភេទ ។ តាមទិន្នន័យចុងក្រោយបំផុតបង្ហាញថា  ឧស្សាហកម្ម និងព័ត៌មានវិទ្យាភាវូបនីយកម្មរបស់ប្រទេសចិនទទួលបានការអភិវឌ្ឍជាលំដាប់ក្នុងត្រីមាសទីមួយឆ្នាំនេះ ក្នុងនោះ ឧស្សាហកម្មព័ត៌មានវិទ្យា និងទូរគមនាគមន៍មានការរីកចម្រើនយ៉ាងឆាប់បង្គួរ។

អ្នកយកព័ត៌មានបានដំណឹងថា ភាគីនានានឹងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃបរិក្ខារឌីជីថល បង្កើនការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ចូលនិងការប្រើប្រាស់នៃមុខរបរនានា ក្នុងន័យបន្តពង្រឹងឧស្សាហកម្មព័ត៌មានវិទ្យា និងទូរគមនាគមន៍របស់ចិនឱ្យកាន់តែខ្លាំងក្លា ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស