ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីបាញ់ប្រហារនៅក្រុងAtlantaសហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្ស១នាក់ស្លាប់បាត់បង់ជីវិតនិង៤នាក់ទៀតរងរបួស
2023-05-04 15:38:24cri
Share with:

នៅវេលាថ្ងៃត្រង់ថ្ងៃទី៣ ខែឧសភា ករណីបាញ់ប្រហារមួយបានកើតឡើងនៅក្រុងAtlantaរដ្ឋGeorgia ភាគអាគ្នេយ៍សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស១នាក់ស្លាប់បាត់បង់ជីវិតនិង៤នាក់ទៀតរងរបួស ជនជាប់សង្ស័យកំពុងរត់គេចខ្លួន។

ប៉ូលីសនិងមន្ត្រីនៃក្រុងAtlantaបានរាយការណ៍ថា បុរសម្នាក់មានអាយុ២៤ឆ្នាំបានបាញ់ប្រហារទៅលើមនុស្ស៥នាក់នៅក្នុងបន្ទប់រង់ចាំព្យាបាលជំងឺនៃមន្ទីរពេទ្យមួយក្នុងតំបន់ ជនរងគ្រោះសុទ្ធតែជាស្ត្រីភេទ ក្នុងនោះ មានម្នាក់ស្លាប់នៅនឹងកន្លែង ហើយ៤នាក់ទៀតកំពុងទទួលការព្យាបាល។ខ្មាន់កាំភ្លើងបានប្លន់យករថយន្តហើយរត់គេចខ្លួនបន្ទាប់ពីប្រព្រឹត្តបទល្មើស។

អ្នកបកប្រែ:刘妍
ប្លុកពិសេស